អតីត​ដែន​ឡូត៍​នេសាទ​លេខ​២​ និង​លេខ​៤​ ដែល​គេ​អះអាង​ថា បច្ចុប្បន្ន សំបូរ​ទៅ​ដោយ​បទល្មើស​នេសាទដ៏​ច្រើន​ស្អេកស្កះ

ខេត្តបាត់ដំបង ៖ អតីត ដែន ឡូត៍ នេសាទ លេខ ២ និង លេខ ៤ ស្ថិត ក្នុងភូមិ សាស្ត្រ ឃុំ កោះ ជី វាំង ស្រុក ឯក ភ្នំ ដែល គេ អះអាង ថា បច្ចុប្បន្ន សំបូរ ទៅ ដោយ បទល្មើស នេសាទ ច្រើន ស្អេកស្កះ កំពុង ត្រូវ បាន បង្ក្រាប និង រឹបអូស យក វត្ថុ តាង ជា បន្តបន្ទាប់ ដោយ មន្ត្រី ជលផល និង កម្លាំង សហគមន៍ នេសាទ នៅ ក្នុង មូលដ្ឋាន ។

នេះ បើ តាម សេចក្ដីរាយការណ៍ របស់ សហគមន៍ នេសាទ ។យោង តាម សេចក្ដីរាយការណ៍ ដដែល បាន ឲ្យ ដឹង ថា មន្ត្រី ជលផល និង កម្លាំង សហគមន៍ នេសាទ ជាង ១០ នាក់ បាន ចុះ បង្ក្រាប បទល្មើស នេសាទ នេះ កាលពី ថ្ងៃ ទី ១៨ កញ្ញា និង បាន រឹបអូស យក និង កាប់ បំផ្លាញ ចោល នូវ ឧបករណ៍ នេសាទ ខុសច្បាប់ ( សាច់ អួន ) រាប់ ពាន់ ម៉ែត្រ ។បើ តាម របាយការណ៍ កម្លាំង ជលផល បាន ធ្វើការ បង្ក្រាប ចំនួន ០៥ កន្លែង នៅ ក្នុង អតីត ដែន ឡូត៍ នេ សាទ លេខ ២ និង ឡូត៍ លេខ ៤ ដែល ជា តំបន់ សំបូរ មច្ឆ ជាតិ ហើយ ជា តំបន់ ដែល ពោរពេញ ទៅ ដោយ បទល្មើស នេសាទ ច្រើន ស្អេកស្កះ នា បច្ចុប្បន្ន នេះ ។

នៅ ក្នុង របាយការណ៍ នៃ កិច្ច ប្រតិបត្តិការ ខាង លើ នេះ វត្ថុ តាង ដែល មន្ត្រី ជំនាញ រឹបអូស យក និង កាប់ បំផ្លាញ ចោល បាន មាន ៖ សាច់ អួន ប្រវែង ជាង ២,០០០ ម៉ បង្គោល ឈើ ចំនួន ៦០០ ដើម ឡុ ក ចាប់ ត្រី ចំនួន ១០ និង កូន ត្រី ជាង ២០០ គីឡូក្រាម ត្រូវ បាន ព្រ លែង វិញ
គូរ កត់ សម្គាល់ថា មួយ រយ : ចុង ក្រោយ នេះ គេ ឃើញ កម្លាំង សមត្ថកិច្ច បាន ចុះ បង្ក្រាប បទល្មើស នេ សាទ យ៉ាង សកម្ម នៅ តំបន់ ទន្លេសាប . ។

ជា ពិសេស នៅ ក្នុងភូមិ សាស្ត្រ ស្រុក ឯក ភ្នំ ដែល គេ សម្គាល់ ឃើញ សំបូរ ជនល្មើស ប្រព្រឹត្ត បទល្មើស នេសាទ នេះ ច្រើន ជាងគេ ។ យ៉ាងណា ក្ដី បើ តាម ប្រភព ពី សហ គមន៍ នេសាទ បាន ឲ្យ ដឹង ថា កម្លាំង ជលផល និង សហគមន៍ ក្នុង មូលដ្ឋាន បាន និង កំពុង បន្ត កិច្ច ប្រតិបត្តិការ បង្ក្រាប បទល្មើស នេសាទ នេះ នៅ ទីតាំង ផ្សេង ៗ ទៀត ដែល កំពុង កើត មាននៅ ពាសពេញ តំបន់ ទន្លេសាប នៅឡើយ ។