ភ្នំពេញ នៅវេលាម៉ោង០២និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣មានករណីអគ្គីភ័យបានឆាបឆេះរទូរទះភ្លើងទុកចោលយ៉ាងសន្ធោសន្ធៅក្បែរនិងរោងចក្រឆ្នាំង សង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធាីភ្នំពេញ ផ្អើលអស់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងបង្កានិងពន្លត់អគ្គីភ័យបញ្ចេញរថយន្តជាច្រើនគ្រឿងចុះមកអន្តរាគមន៏បាញ់ពន្លត់ទាន់ពេលវេលា។
តាមប្រភពព័ត៌មានដែលទទួលបានពីក្រុមការងារដែលយាមការទូររទះភ្លើងដែលបានឆាបឆេះខាងលើបានប្រាប់អោយដឹងថា ទូរទះភ្លើងដែលបានឆាបឆេះខាងលើនេះជាទូរទះភ្លើងចាស់ដែលទុកចោលយូរឆ្នាំមកហើយ ហើយមុនពេលដែលឆាបឆេះក៏មានមនុស្សចងអង្រឹងដេកនៅក្នុងនោះផងដែល តែគាត់ក៏មិនច្បាស់ថាមានរឿងអ្វីនោះដែល នៅសុខៗស្រាប់តែឃើញអណ្តាតភ្លើងបានឆាបឆេះចេញមកខ្លាំងទៅៗឆេះអស់ចំនួន១ទូស្ទើរតែទាំងស្រុង ហើយអណ្តាតភ្លើងក៏បន្តឆេះរីករាលដាលទូររទះភ្លើងថ្មីដែលចតកបែរនោះចំនួន១ទូទៀតតែដោយអណ្តាលភ្លើងឆាបឆេះខ្លាំងពេកពិបាននិងពន្លត់ក្រុមការងារយាមការរទះភ្លើងក៏បានរាយការណ៏ជួនសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៏បន្តទៅសមត្ថកិច្ចជំនាញបង្កានិងពន្លត់អគ្គីភ័យបញ្ចេញរថយន្តជាច្រើនគ្រឿងមកពន្លត់ទាន់ពេលវេលាហើយអគ្គីភ័យខាងលើបានរលត់ទាំងស្រុងនៅវេលាម៉ោង០៣ និង៥៥នាទីថ្ងៃ ខែ ឆ្នាំដ៏ដែល តែសំណាងល្អក្នុងករណីអគ្គីភ័យខាងលើនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។