ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីហិង្សាទ្រង់ទ្រាយធំ ចំនួន៣ករណី ពេលនេះ សម្មត្ថកិច្ចចាប់ខ្លួនបានចំនួន៧នាក់ហើយ…

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសនិងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាត) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន ០៣ ករណី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖

ករណីទី១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន០៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ០០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ ច្រិច សុខរីម ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
ស្លាកស្នាមលើជនរងគ្រោះ
-ដាច់រយៈសាច់កដៃឆ្វេង និងជើង រងរបួសជាទម្ងន់
សម្ភារៈខូចខាត
-ម៉ូតូចំនួន ០៣ គ្រឿង

ករណីទី២ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន ០១ គ្រឿង) ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តយីហោបូរិនផ្ទះលេខ១៣៨អឺ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី ។
ជនរងគ្រោះ(មិនដាក់បណ្តឹង)
-មិនស្គាល់អត្តសញ្ញាណ

ករណីទី៣ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាតម៉ូតូចំនួន ០១ គ្រឿង និងសម្ភារៈមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០ និង ១០ នាទី ។
ជនរងគ្រោះ
-ឈ្មោះ ប៊ុន ណារឿង ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១៣២ ផ្លូវលេខ៥៣ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ
-សម្ភារៈខូចខាត
-ម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ១IV-៨៩៦២
-សម្ភារៈមួយចំនួន

ជនសង្ស័យចំនួន ០៧ នាក់
១-ឈ្មោះ ថៃ វីរៈយុទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១០អា១ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២-ឈ្មោះ ព្រំ ណាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៨អា មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣-ឈ្មោះ ញ៉ូ មួនខេមរា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី១១ដេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤-ឈ្មោះ បាក់ បញ្ញាពេជ្រ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១០ដេ១ មានទីលំនៅផ្ទះលេខ១២៨អឺ២ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥-ឈ្មោះ សាន់ សាកាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យទឹកល្អក់ថ្នាក់ទី៩អា២ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៦-ឈ្មោះ សុទ្ធ ពិទីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំថ្នាក់ទី៩បេ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៧-ឈ្មោះ គឹម សាន់នីត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ភារៈចាប់យក
-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ និងលេខម៉ាស៊ីន ៩៦៤៧ ពាក់ផ្លាកលេខ ភ្នំពេញ១IC-៩០៣៣ ចំនួន០១គ្រឿង
-ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ខៀវ ស៊េរីឆ្នាំ២០២១ លេខតួ៥៨១៤ និងលេខម៉ាស៊ីន ៥៨០៥ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៥២២៨ ចំនួន០១គ្រឿង
-ម៉ូតូម៉ាកស៊ុយហ្ស៊ុគី និច ពណ៌ ក្រហម ស៊េរីឆ្នាំ២០២៣ លេខតួ៨០៩២ និងលេខម៉ាស៊ីន ៨៤៦២ ពាក់ផ្លាកលេខ ភ្នំពេញ១KB-០២៥៥ ចំនួន០១គ្រឿង

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published.