ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាកFord Super Dutyមួយគ្រឿងបុករៈរថយន្ត២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ មានករណីដ៏ភ្ញាក់ផ្អើលចំកណ្តាលស្តុបព្រះអង្គឌួងដោយ រថយន្តម៉ាកFord Super Dutyបានបុករៈរថយន្ត២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបពេទ្យព្រះអង្គឌួងតាមបណ្តោយផ្លូវព្រះនរោត្តម ព្រំប្រទល់សង្កាត់ផ្សារថ្មីទី១និងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏បានប្រាប់អោយដឹងថាមុនពេលកើតហេតុមានរងយន្តមួយគ្រឿងម៉ាកFord super duty ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BW 2223 បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើកហេតុរថយន្តខាងលើបួងចង្កួតបត់ចូលផ្លូវព្រះនរោត្តមតែដោយសាររថយន្តខាងលើបើកលឿនពេកបានជ្រុលទៅបុករថយន្តអាល់ហ្វាតមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BA 7328ដែលដែលបើកបរដោយជនជាតិចិនបានធ្វើដំណើរតាមបណ្តោលផ្លូវព្រះនរោត្តមទិសដៅពីត្បូងមកជើងនិងបានកំពុងឈប់ស្តុបបណ្តាលអោយរថយន្តអាល់ហ្វាតវិលមួយជុំរងការខូចខាតចំណុចខាងមុខយ៉ាងដំណំនិងបានខ្ទៀតទៅបុករថយន្តស៊ាំយ៉ុងមួយគ្រឿងទៀតពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 4494 ដែលកំពុងឈប់ស្តុបដូចគ្នាបណ្តាលអោយខូចខាតទ្វារថយន្តមួយចំហៀងខាងឆ្វេងនៃរថយន្ត។

ក្រោយពេលកើតហេតុភាគ្គីខាងរថយន្តម៉ាកFord Super Doty បានចេញសំណងនៃថ្លៃខូចខាតទៅកាន់រថយន្តស៊ាំយុងចំនួន៥០០$ និងធានាធ្វើរថយន្តអាល់ហ្វារបស់ជនជាតិចិនអោយដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនិងទីតាំងកើតហេតុ។

Leave a Reply

Your email address will not be published.