ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចកាត់សោរផ្ទះយកសម្ភារៈ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីលួចកាត់សោរផ្ទះយកសម្ភារៈ និងទទួលផលចោរកម្ម ប្រព្រឹត្តល្មើសចំណុចផ្ទះលេខ324E4 ផ្លូវ១២៨ សង្កាត់មិត្តភាពខណ្ឌ៧មករា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះប៉ែន សាវណ្ណដា ភេទប្រុស មុខរបរ គ្មាន មានទីលំនៅផ្ទះលេខ328E5 ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
២-ឈ្មោះ វង្ស សុខយ៉ាន ភេទប្រុស មុខរបរ ជាងជួសជុលគ្រឿងអេឡិចត្រូនិច ទីលំនៅផ្ទះលេខ៤៧ (៣០៤) ផ្លូវលំភូមិភ្នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ទទួលផលចោរកម្ម)។

សម្ភារៈដកហូត៖ ទូរទឹកក ចំនួន០១ ប្រគល់ឲ្យម្ចាស់ដើមវិញ។

សម្ភារៈបាត់បង់មាន៖ ទូរទស្សន៍ ចំនួន០១, ចង្គ្រានហ្គាស់ ចំនួន០១, នាឡិការព្យួរជញ្ជាំង ចំនួន០១។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.