ព័ត៌មានជាតិ

ករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចហាង SUSHI NIWA ស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង

នៅវេលាម៉ោង​២២:៥០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចហាង SUSHI NIWA ស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ហេតុការណ៍​អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ចុងភៅជាន់ទី១ ទំហំ ០៤ម៉ែត្រx០៨ម៉ែត្រ ចំនួន០១បន្ទប់ រួមទាំងសម្ភារៈអស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង២៣:៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕

Leave a Reply

Your email address will not be published.