ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រស្លរជ័រ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

នៅវេលាម៉ោង​២១:០០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រស្លរជ័រ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ។អគ្គិភ័យនេះធ្វើឲ្យខូចខាតឆេះឃ្លាំងទំហំ ២៥ម៉ែត្រ x ២៥ម៉ែត្រ ចំនួន០១ឃ្លាំង រួមមានរថយន្តបែន ចំនួន ០១គ្រឿង (ខូចខាត១០%), ស្នោរចំនួន ០២តោន រួមទាំងសម្ភារៈអស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង២២:១០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើរនឹង ៤០ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរោងចក្រ ០១គ្រឿង មិនបានប្រើប្រាស់ទឹក៕

Leave a Reply

Your email address will not be published.