ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីលួច និងប្លន់ទ្រព្យសម្បត្តិ អ្នកដទៃ ក្នុងរាជធានីភ្នំពេញ​ ចំនួន០៣ករណី ត្រូវកម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ដោយអនុវត្តតាមបទបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ធករណី លួច និងប្លន់ទ្រព្យសម្បត្តិ អ្នកដទៃ ក្នុងរាជធានីភ្នំពេញ​ ចំនួន០៣ករណី។

ករណីទី១៖ លួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ២ជាន់ផ្ទាល់ដី ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JP-៣២៩០។

ករណីទី២៖ ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងលេខ៤២ ភូមិជ័យជំនៈ សង្កាត់ឪឡោក ខណ្ឌកំបូល កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខៀវ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ១JB-០៣៣១ និងទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ ខ្មៅ ចំនួន០១គ្រឿង។

ករណីទី៣៖ លួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខតាកែវ១X-៥៧៦៦។

ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ជុំ ពិសី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំបក់កោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឃាត់ខ្លួនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌកំបូល។
២-ឈ្មោះ សុង ពិសិដ្ឋ ហៅ ស្វា ភេទ ប្រុស​ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ឃាត់ខ្លួនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌកំបូល។
៣-ឈ្មោះ ស ច័ន្ទកក្កដា ហៅ ដូច ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំបក់កោង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ឃាត់ខ្លួនថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ថានីយ៍ប្រេងសូគីម៉ិច ផ្លូវព្រះមុន្នីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមាជ័យ ។
៤-ឈ្មោះ អ៊ឹម សៀវឡុង ភេទ ប្រុស​ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឃាត់ខ្លួនថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចសាលាបុណ្យភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
៥-ឈ្មោះ កែវ លីនដា ភេទ ស្រី​ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅបន្ទប់ជួលផ្ទះគ្មានលេខ ផ្លូវលេខ១០៩ ភូមិសាមគ្គី៣ សងា្កត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ឃាត់ខ្លួនថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលផ្ទះគ្មានលេខ ផ្លូវលេខ១០៩ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ (ម៉ូតូរបស់ជនរងគ្រោះឈ្មោះអាត ត្រី ហៅ មុស តវ៉ាអាត្រី), ផ្លាកលេខម៉ូតូ ភ្នំពេញ ១JP- ៣២៩០ ចំនួន ០១ បន្ទះ (ផ្លាកលេខម៉ូតូរបស់ជនរងគ្រោះឈ្មោះអាត ត្រី ហៅ មុស តវ៉ាអាត្រី), កន្ត្រៃកាត់ដែក ចំនួន០១, ដង្កាប់ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.