ព័ត៌មានជាតិ

ម្ចាស់រថយន្ដ Ford ពាក់ផ្លាកលេខភ្នំពេញ 2BY-8286 ដែលបំពាក់ភ្លើងហ្វាខុសបច្ចេកទេស ចូលខ្លួនធ្វើកិច្ចសន្យា និងដោះចេញដោយខ្លួនឯង

(ភ្នំពេញ)៖ ម្ចាស់រថយន្ដ Ford មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BY-8286 បានរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់តាមបណ្ដាញសង្គម ក្រោយរូបភាពមួយសន្លឹកត្រូវបានគេចែកចាយដោយបង្ហាញថា រថយន្ដមួយគ្រឿងនេះបានបំពាក់ភ្លើងហ្វានៅខាងក្រោយខុសលក្ខណៈបច្ចេកទេស ហើយចាំងភ្នែករបស់អ្នកបើកបរពីខាងក្រោយ។

ក្រោយមកនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្តបានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌឫស្សីកែវ ដើម្បីដោះចេញអំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស។

នៅចំពោះមុខសមត្ថកិច្ច និងធ្វើការអប់រំ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់៕

Leave a Reply

Your email address will not be published.