ព័ត៌មានជាតិ

ពិតជាឃោឃៅណាស់!ស្ត្រីជាម្តាយខឹងកូនតូច ស្រែកយំខ្លាំងពេកក៍បានធ្វើសកម្មភាពទះកំភ្លៀងកូនតូចចំនួន០២ដៃនិងចាប់បោចសក់ក្បាលកូនតូចបោកទៅលើគ្រែហើយបានយកដៃខ្ទប់ច្រមុះបណ្តាលអោយកូនដាច់ដង្ហើមស្លាប់

⭕️ កើតហេតុ: នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៨និង១០នាទី។

_នៅចំណុច: ផ្ទះជនសង្ស័យស្ថិតនៅភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។

    ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន)

១/ឈ្មោះ  មឿន ណាវឿន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ។(ត្រូវជាម្តាយ)

+មុខរបរ: (មិនពិតប្រាកដ)

_ធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមលទ្ធផល(អវិជ្ជមាន _ )

        ជនរងគ្រោះចំនួន០១នាក់

១/ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ១៨ខែ រស់នៅភូមិ ឃុំកើតហេតុខាងលើ។(ត្រូវជាកូន)រស់នៅក្នុងបន្ទុក(ស្លាប់)។

   _យោងតាមការពិនិត្យសាកសព 

ជនរងគ្រោះបានដេកស្លាប់នៅក្នុងអង្រឹងក្រោមផ្ទះ មានសភាពទន់ខ្លួន និងមានស្នាមជាំនៅលើថ្ពាល់ខាងឆ្វេង ហើយនិងមានឈាមហូរចេញតាមមាត់និងមានស្នាមជាំនៅគុមត្រចៀកខាងស្តាំ។

          + សភាពរឿងហេតុ

    មុនពេលកើតហេតុជនសង្ស័យឈ្មោះ មឿន ណាវឿន  ដែលត្រូវជាម្តាយបានខឹងនិងកូនតូចឈ្មោះមឿន បញ្ញា វាស្រែកយំខ្លាំងពេកក៍បានទះកូនចំនួន០២កំភ្លៀងហើយបានបោចសក់ក្បាលកូនតូចបោក ទៅលើគ្រែក្រោមផ្ទះមួយទំហឹងបណ្តាលអោយកូនប្រុសតូច នោះសន្លប់បាត់មាត់ឈឹងនៅលើគ្រែ ដោយភ័យខ្លាចកូនស្លាប់ក៍បានលើកបីកូនតូចនោះដើរចេញមកផ្លូវលំដើម្បីអោយអ្នកជិតខាងគេជួយមើល ប៉ុន្តែមិនមានអ្នកណាមកជួយសង្រោះនោះទេ ដោយឃើញកូនតូច មានសភាពទន់ខ្លួនជិតដាច់ខ្យល់ស្លាប់ក៍បានយកកូនតូចនោះលើកដាក់ចូលក្នុងអង្រឹងក្រោមផ្ទះហើយបានដើរគេចខ្លួនចេញទៅបាត់។ បានមួយសន្ទុះក្រោយមកម្តាយជនសង្ស័យឈ្មោះ ញឹម សៅ គាត់បានត្រឡប់មកពីសុីឈ្នួលកាប់ជីអោយគេនៅពេលមកដល់ក្រោមផ្ទះបានឃើញចៅប្រុសឈ្មោះមឿន បញ្ញា ដេកនៅក្នុងអង្រឹងក្រោមផ្ទះបាត់មាត់បាត់ក ឈឹងទៅហើយ ដោយឃើញសភាពមិនស្រួលគាត់ក៍បានស្រែកហៅប្តីឈ្មោះភឿន មឿន អោយជួយដឹកចៅយកទៅពេទ្យឯកជនក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ នៅពេលទៅដល់ជួបលោកគ្រូពេទ្យពិនិត្យមើលទើបដឹងថាចៅប្រុសតូចនោះបានស្លាប់បាត់ទៅហើយ។ ក្រោយមកគាត់ទាំងពីរនាក់ប្តី ប្រពន្ធ គាត់បានចូលមករាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក) អំពីរឿងហេតុដែលកើតឡើង ក្រោយពេលទទួលបានពត៍មានភ្លាមលោកមេប៉ុស្តិ៍ បានសុំគោលការណ៍ពីលោកអធិការ នគរបាលស្រុកកោះធំ ដើម្បីអោយអោយផ្នែកជំនាញនគរបាលយុត្តិធម៍ និងផ្នែនបច្ចេកទេសស្រុកកោះធំ ចុះមកកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសពជនរងគ្រោះ ក្នុងករណីខាងលើនេះ។

_នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងកូនតូចចំនួន០២ដៃនិងចាប់បោចសក់ក្បាលកូនតូចបោកទៅលើគ្រែហើយបានយកដៃខ្ទប់ច្រមុះបណ្តាលអោយកូនដាច់ដង្ហើមស្លាប់ពិតប្រាកដមែន។

+បច្ចុប្បន្ន ជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសុំណុំរឿងតាមនិត្តិវិធីច្បាប់។

Leave a Reply

Your email address will not be published.