ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែរទី១ បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចបន្ទប់ជួល ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១.ឈ្មោះ ស្រី ពេជ្រ ភេទ​ស្រី ជនជាតិខ្មែរ មានមានទីលំនៅបន្ទប់ជួល ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះ​ រ៉េន ចាន់ដារ៉ា ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នខណ្ឌ​ទួលគោក មុខរបរ​ មិនពិតប្រាកដ។
៣.ឈ្មោះ ម៉ម សុខលី ភេទ​ប្រុស ជនជាតិខ្មែរ មានមានទីលំនៅផ្ទះជួល​ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១​ ខណ្ឌ​ឬស្សីកែវ មុខរបរ​ មិនពិតប្រាកដ។
៤.ឈ្មោះ​ រ៉ែម នីម ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ​ឬស្សីកែវ​ មុខរបរ មិនពិតប្រាកដ។

សម្ភារ:ដកហូត៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៨កញ្ចប់ ( ជារបស់ឈ្មោះ ស្រី ពេជ្រ)។

បច្ចុប្បន្នជនសង្ស័យកំពុង​​ឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមនីតិវីធី៕

Leave a Reply

Your email address will not be published.