ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី កម្លាំងផ្នែកជំនាញខណ្ឌ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវប៉ាស្ទើ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

វត្ថុតាងត្រូវចាប់យក៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៥កញ្ចប់តូច, ឧបករណ៍ប្រើប្រាស់សារធាតុញៀនចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.