ព័ត៌មានជាតិ

ករណីរំលោភបូកលើក្មេងស្រីម្នាក់នៅខេត្តសៀមរាប ជនដៃដល់៣នាក់ទៀត ត្រូវចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ

(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង និងចែកចាយព្រោងព្រាតលើបណ្តាញសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ មកបង្ហាញនៅចំពោះចៅក្រមករណីរំលោភបូក ហើយក្រោយការសួរនាំ និងពិនិត្យលើភស្តុតាង និងអង្គហេតុ ចៅក្រមក៏សម្រេចឃុំខ្លួនជនទាំង៣នាក់ ដាក់ពន្ធនាគារតែម្តង។ រហូតមកដល់ពេលនេះ មនុស្សចំនួន៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ករណីរំលោភបូកខាងលើ។ សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ របស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ យកទៅស្នាក់នៅ និងរៀនសូត្រ។ ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា៕   ប្រភព ៖ Fresh News

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»

(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត»។ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា។ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​ទទួល​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»៖ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ជូន ក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ការប្រកាសរបស់សម្តេចធិបតី បន្ទាប់ពីសម្តេចបានឃើញសាររបស់យុវជនម្នាក់ ឈ្មោះ ជាសំណាង រស្មីសត្យា ដែលជាកូនប្រុសបង្កើតរបស់រសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលចង់ចូលបម្រើការងារក្នុងកងទ័ព បន្តវេនពីឪពុករបស់គេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា«ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់»។ […]

ព័ត៌មានជាតិ

ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ

(ភ្នំពេញ)៖ ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាបបានមកដល់អង្គការ AFESIP Cambodia នៅភ្នំពេញ ដោយមានការទទួលស្វាគមន៍ដោយលោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ។ ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា៕ ប្រភព ៖ Fresh News  

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងអាគ្នេយ៍អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៤%។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ ឦសាន និងបូព៌អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។ ៣.តំបន់មាត់សមុទ្រ ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគនិរតីអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលពីថ្ងៃទី០១ ខែមេសាកន្លងទៅ បានចេញសេចក្ដីណែនាំស្ដីពីវិធានការ ក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញការណែនាំចំនួន៤ចំណុច ក្នុងនោះរួមាន៖ *ទី១៖ ការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ *ទី២៖ អំពីរបៀបក្នុងការធ្វើតេស្ដ *ទី៣៖ អំពីការបញ្ជាក់លទ្ធផលតេស្ដ *ទី៤៖ ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើសកម្មភាពលើកកម្ពស់វប្បធម៌ជាតិ ចាប់ពីខែមីនា រហូតដល់ពេលចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួង ស្ថាប័នរបស់​រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពី​ខែមីនា ដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។ ក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់​គុណូបការៈ​បុព្វ​បុរស​ខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុ​ជីវិត ក្នុងការ​បង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់​​ទុកមកដល់​កូនចៅជំនាន់ក្រោយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួម​បំផុស​នូវមន​សិការ​ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត​ ដែល​ជាដួង​ព្រលឹង​និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវ​ការ​អភិ​រក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយ​ជាតិស្តីពី​វិស័យ​​វប្ប​ធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ […]

ព័ត៌មានជាតិ

ធា./ក់./ប្ល./ន់./១ករណីទៀតហេីយនៅតាមបណ្ដោយផ្លូវ50មែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជន./សង្ស័យ ជិះ៤ម៉ូតូគ្រឿង បានធ្វេីស/កម្មភា/ពធាក់ជ/នរងគ្រោះបណ្តាលឲ្យដួលអ៊ូសជាច្រេីនម៉េត្រ នៅវេលាម៉ោង ០១:៣០ នាទីយប់ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

ធា./ក់./ប្ល./ន់./១ករណីទៀតហេីយនៅតាមបណ្ដោយផ្លូវ50មែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជន./សង្ស័យ ជិះ៤ម៉ូតូគ្រឿង បានធ្វេីស/កម្មភា/ពធាក់ជ/នរងគ្រោះបណ្តាលឲ្យដួលអ៊ូសជាច្រេីនម៉េត្រ នៅវេលាម៉ោង ០១:៣០ នាទីយប់ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕ មានវីដេអូ ៖ https://www.facebook.com/share/v/vnZEqZsqnH9aNL8N/?mibextid=w8EBqM

ព័ត៌មានជាតិ

ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ៕

ព័ត៌មានជាតិ

ករណីឆក់ទូរស័ព្ទជនជាតិរុស្សី នៅចំណុចលើសួនច្បារមុខណាហ្គា១ ត្រូវបានសមត្ថកិច្ចធ្វើស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ និងប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីឆក់ទូរសព្ទ័ដៃ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្បែរស្ពាននាគភ្លោះចេញកោះពេជ្រ។ ជនរងគ្រោះឈ្មោះBULAT SULEIMANOV ភេទប្រុស ជនជាតិរុស្សី ស្នាក់នៅខុនដូរPK ផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរ បុគ្គលិកក្រុមហ៊ុនផ្នែកអាយ.ធី។ ជនសង្ស័យឈ្មោះចាន់ រស្មី ភេទប្រុស ជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចលើសួនច្បារមុខណាហ្គា១ ផ្លូវសួនច្បារសម្តេច សង្កាត់ទន្លេបាសាក់ចំការមន កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទីយប់។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាកXiaomi11 ULTRA ពណ៌ខ្មៅ សុីមគ្មាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី៕