ភ្នំពេញ មានករណីដ៏ភ្ញាក់ផ្អើលចំកណ្តាលស្តុបព្រះអង្គឌួងដោយ រថយន្តម៉ាកFord Super Dutyបានបុករៈរថយន្ត២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបពេទ្យព្រះអង្គឌួងតាមបណ្តោយផ្លូវព្រះនរោត្តម ព្រំប្រទល់សង្កាត់ផ្សារថ្មីទី១និងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏បានប្រាប់អោយដឹងថាមុនពេលកើតហេតុមានរងយន្តមួយគ្រឿងម៉ាកFord super duty ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BW 2223 បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើកហេតុរថយន្តខាងលើបួងចង្កួតបត់ចូលផ្លូវព្រះនរោត្តមតែដោយសាររថយន្តខាងលើបើកលឿនពេកបានជ្រុលទៅបុករថយន្តអាល់ហ្វាតមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BA 7328ដែលដែលបើកបរដោយជនជាតិចិនបានធ្វើដំណើរតាមបណ្តោលផ្លូវព្រះនរោត្តមទិសដៅពីត្បូងមកជើងនិងបានកំពុងឈប់ស្តុបបណ្តាលអោយរថយន្តអាល់ហ្វាតវិលមួយជុំរងការខូចខាតចំណុចខាងមុខយ៉ាងដំណំនិងបានខ្ទៀតទៅបុករថយន្តស៊ាំយ៉ុងមួយគ្រឿងទៀតពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 4494 ដែលកំពុងឈប់ស្តុបដូចគ្នាបណ្តាលអោយខូចខាតទ្វារថយន្តមួយចំហៀងខាងឆ្វេងនៃរថយន្ត។ ក្រោយពេលកើតហេតុភាគ្គីខាងរថយន្តម៉ាកFord Super Doty បានចេញសំណងនៃថ្លៃខូចខាតទៅកាន់រថយន្តស៊ាំយុងចំនួន៥០០$ និងធានាធ្វើរថយន្តអាល់ហ្វារបស់ជនជាតិចិនអោយដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនិងទីតាំងកើតហេតុ។
ព័ត៌មានសន្តិសុខសង្គម
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្ក្រាបជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ករណី៖ អំពើលួច (លួចម៉ូតូ) -ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ -នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៖ អំពើលួច (លួចម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦ លេខតួ លេខម៉ាស៊ីន២១២៣៨ ពាក់ផ្លាកលេខ សៀមរាប ១C-០៧០០ ចំនួន ០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ១៥បេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង ២០នាទី ចាប់យកវត្ថុតាង និងម៉ូតូរបស់ជនរងគ្រោះចំនួន […]
ទុកចិត្តគេពេលហើយប្អូនស្រីស្គាល់គេបាន៣ថ្ងៃបបួលគ្នាទៅញុំអីដល់ផ្លូវស្ងាត់ធាក់៣ ៤ជើងចំកណ្តាលដៃរួចប្លន់ទូរស៌ព្ទប្អូនស្រីយកទៅដោយសុវត្ថិភាព
ភ្នំពេញ :នារីដែលជាជនរងគ្រោះចំនួន២នាក់ត្រូវបានជនសង្ស័យ ចំនួន៣នាក់បានធ្វើសកម្មភាពវាយប្លន់យកទូរស៌ព្ទiPhone 11pro mix និងលុយជាង400$បានសម្រេចខណៈពេលដែលនារីទាំង២នាក់ខាងលើទើបតែស្គាល់គ្នាជាមួយជនសង្ស័យបានរយះពេល៣ថ្ងៃហើយបានបបួលគ្នាទៅញុំអីនៅម្តុំអូឡាំពិកលុះពេលត្រលប់មកវិញដោយជនសង្ស័យបានយកលេសថាជួនមិត្តភក័របស់ខ្លួនដែលជាបក្ខពួកត្រលប់ផ្ទះបន្តិចដល់ផ្លូវស្ងាត់ឃើញឪកាសល្អជនសង្ស័យក៏បានធ្វើសកម្មភាពវាយប្លន់ដែលម្តង ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីនារីរងគ្រោះទាំងពីនាក់បានប្រាប់ច្បាស់ៗថាជនសង្ស័យម្នាក់ក្នុងចំណោយ៣នាក់ដែលបានធ្វើសកម្មភាពប្លន់រូបខ្លួនមានគណនីហ្វេសប៊ុកឈ្មោះ ញ៉ា ចាឡើម ដែលជនរងគ្រោះបានបង្ហាញរូបភាពរបស់ជនសង្ស័យមកកាន់អ្នកសារព័ត៌មាន ហើយនារីទាំង២នាក់លើបានបញ្ជាក់ប្រាប់បន្ថែមអោយដឹងទៀតថារូបខ្លួននិងជនសង្ស័យទើបតែស្គាល់បានតែ៣ថ្ងៃតែប៉ុណ្ណោះហើយថ្ងៃកើតហេតុជនសង្ស័យបានបបួលទៅញុំអីនៅម្តុំអូឡាំពិកនិងបានជិះម៉ូតូទៅយករូបខ្លួនដល់ជ្រៃកោង(ផ្លូវវេងស្រេង)កន្លែងខ្លួនស្នាក់នៅលុះពេលញុំអីរួចបក្ខពួករបស់ជនសង្ស័យក៏បាននាំនារីទាំង២នាក់ដែលជាជនរងគ្រោះត្រលប់មក មកដល់ពាក់កណ្តាលផ្លូវជនសង្ស័យបានយកលេសថាជួនមិត្តទៅផ្ទះបន្តិចលុះចុះពីលើផ្លូវ៣៧១ ផ្ពោះមកសាលាកសិកម្មបានប្រមាណ៥០០ម៉ែត្រផ្លូវមានលក្ខណៈស្ងាត់បក្ខក្រុមជនសង្ស័យបានធ្វើសកម្មភាពយកជើងធាក់ទៅលើជនរងគ្រោះត្រូវដៃ៣ទៅ៤ជើងរួចបានប្លន់យកទូរស៌ព្ទម៉ាកiPhone 11promix ពីដៃជនរងគ្រោះតែម្តងនិងលុយជាង400$នៅក្នុងស្រោមទូរស៌ព្ទរួចជនសង្ស័យនិងបក្ខពួកនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។ ក្រោយពេលកើតហេតុកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះមកដល់ទីតាំងកើតហេតុនិងបាននាំនារីទាំង២នាក់ដែលជាជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំ៣នាក់ខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់៕
ករណីហិង្សាទ្រង់ទ្រាយធំ ចំនួន៣ករណី ពេលនេះ សម្មត្ថកិច្ចចាប់ខ្លួនបានចំនួន៧នាក់ហើយ…
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសនិងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាត) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន ០៣ ករណី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖ ករណីទី១ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកកាំបិតប៉័ងតោ និងដាវសាំម៉ូរៃ កាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវកដៃរងរបួសជាទម្ងន់ និងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតចំនួន០៣គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ០០ នាទី ។ ជនរងគ្រោះ -ឈ្មោះ ច្រិច សុខរីម ភេទ ប្រុស អាយុ ១៩ ឆ្នាំ […]
បុកសាហាវណាស់!!រថយន្ត prius បុកជាមួយម៉ូតូឌ្រីមសង់នៅខាងលើស្ពានអាកាសចោមចៅបណ្ដាលបុរសម្នាក់ប៉ើងធ្លាក់ពីលើស្ពានស្លាប់យ៉ាងរន្ធត់
ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ មួយគ្រឿងសង្ស័យជិះបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវបានរថយន្ត prius បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូរួញចូលគ្នានឹងដាច់កង់ខាងមុខចេញពីតួ ឯជនរងគ្រោះបើុងធ្លាក់ពីលើស្ពាន កាលពីវេលាម៉ោង១០ និង ៣៦ នាទីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានអាកាស ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ឡ សុខហ៊ង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានស្រុកកំណើត ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្ត prius មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BT-1663ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ដោយមិនដឹងថារថយន្តឆ្ពោះទៅផ្លូវជាតិលេខ៣ ឬមកផ្លូវចោមចៅ លុះបើឡើងស្ពានបានជិត១០០ ក៍បានបុកជាមួយម៉ូតូហុងដាឌ្រីមសង់សេ125 ពណ៌ខ្មៅស៊េរីឆ្នាំ 2019 ពាក់ស្លាកលេខពោធិ៍សាត់1J-0868 ជិះដោយបុរសម្នាក់សង្ស័យបើកបញ្ច្រសទិសដៅចរាចរណ៍ ពីផ្លូវជាតិលេខ៣ ឆ្ពោះមកផ្លូវសហព័ន្ធរុស្ស៊ី ពីត្បូងទៅកើត ដោយបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូរួញចូលគ្នានិងដាច់កង់ខាងមុខចេញពីតួចំណែកជនរងគ្រោះបានបើុងធ្លាក់ពីលើស្ពានមកក្រោមបែកក្បាលរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ៌ម ត្រូវបានរថយន្តភ្លីនិកឯកជនដឹកយកមកកន្លែងកើតវិញ។ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាទចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។ដោយឡែកសពជនងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
បន្ទាប់ពីមានការរិះគន់ជុំវិញគម្រោងធ្វើប័ណ្ណបើកបរចំពោះម៉ូតូកម្លាំងចាប់ពី 60 cc ឡើងទៅ ពេលនេះក្រសួងមហាផ្ទៃចេញការបំភ្លឺដើម្បីស្រាយការភ័ណ្ឌច្រឡំ
ប្រជាពលរដ្ឋមានអារម្មណ៍មិនសប្បាយចិត្តនិងមិនគាំទ្រចំពោះគម្រោងនៃការធ្វើបានបើកបរទៅលើម៉ូតូកម្លាំងចាប់ពី 60 cc ឡើងទៅ។ដែលធ្វើឲ្យមានការជជែកវែកញែកពេញបណ្ដាញសង្គម។ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី 29 ខែសីហាឆ្នាំ 2023 អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្តីបំភ្លឺដែលមានខ្លឹមសារថាអ្នកនាំពាក្យក្រសួងមហាផ្ទៃមានសេចក្តីសោមនស្សរីករាយសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្ រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការសិក្សាធ្វើបានបើកបរចូលចិត្តដែលមានកម្លាំងចាប់ពី 60 cc ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ។ នៅថ្ងៃ 28 ខែសីហាឆ្នាំ 2023 ក្នុងពិធីប្រកាសចូលកាន់តំណែងនិងបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ។ក្រោយពីការដកស្រង់ពុំបានពេញលេញពីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិតបានធ្វើឲ្យមតិសាធារណៈជនមានការយល់ច្រឡំនិងសម្ដែងទស្សនៈផ្សេងៗ ។ អាស្រ័យហេតុនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ជូននូវស្មារតីនិងហេតុផលអនុសាសន៍ដូចតទៅ ៖ 1/ សិក្សាសម្រាប់អនាគតជាស្មារតីអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ។ ការសិក្សានេះគឺសម្រាប់អនុវត្តនៃពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់តូចយានយន្តមានអត្រាច្រើនគួរកត់សម្គាល់នោះក្រសួងមហាផ្ទៃនឹងលើកមូលដ្ឋាននេះដើម្បីស្នើពីភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើបានបើកបរ ពុំមែនដាច់ខាតឲ្យតែម៉ូតូមានកម្លាំងចាប់ពី 60 cc ឡើងទៅគឺសុទ្ធតែតម្រូវឲ្យមានបានបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេយាន្តនោះផងដែរ ។ ដូចជាប្រភេទ (ក) និង (ខ) ជាដើម និងត្រូវគិតគូអនុវត្តជាជំហានជំហានបែបណាឲ្យសមស្របតាមស្ថានភាពសង្គមជាក់ស្តែង ។ 2/ ហេតុផលនៃអនុសាសន៍ […]
ឆាបឆេះទូរទះភ្លើងទុកចោលយ៉ាងសន្ធោរសន្ធៅរផ្អើលរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៏
ភ្នំពេញ នៅវេលាម៉ោង០២និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣មានករណីអគ្គីភ័យបានឆាបឆេះរទូរទះភ្លើងទុកចោលយ៉ាងសន្ធោសន្ធៅក្បែរនិងរោងចក្រឆ្នាំង សង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធាីភ្នំពេញ ផ្អើលអស់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងបង្កានិងពន្លត់អគ្គីភ័យបញ្ចេញរថយន្តជាច្រើនគ្រឿងចុះមកអន្តរាគមន៏បាញ់ពន្លត់ទាន់ពេលវេលា។ តាមប្រភពព័ត៌មានដែលទទួលបានពីក្រុមការងារដែលយាមការទូររទះភ្លើងដែលបានឆាបឆេះខាងលើបានប្រាប់អោយដឹងថា ទូរទះភ្លើងដែលបានឆាបឆេះខាងលើនេះជាទូរទះភ្លើងចាស់ដែលទុកចោលយូរឆ្នាំមកហើយ ហើយមុនពេលដែលឆាបឆេះក៏មានមនុស្សចងអង្រឹងដេកនៅក្នុងនោះផងដែល តែគាត់ក៏មិនច្បាស់ថាមានរឿងអ្វីនោះដែល នៅសុខៗស្រាប់តែឃើញអណ្តាតភ្លើងបានឆាបឆេះចេញមកខ្លាំងទៅៗឆេះអស់ចំនួន១ទូស្ទើរតែទាំងស្រុង ហើយអណ្តាតភ្លើងក៏បន្តឆេះរីករាលដាលទូររទះភ្លើងថ្មីដែលចតកបែរនោះចំនួន១ទូទៀតតែដោយអណ្តាលភ្លើងឆាបឆេះខ្លាំងពេកពិបាននិងពន្លត់ក្រុមការងារយាមការរទះភ្លើងក៏បានរាយការណ៏ជួនសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៏បន្តទៅសមត្ថកិច្ចជំនាញបង្កានិងពន្លត់អគ្គីភ័យបញ្ចេញរថយន្តជាច្រើនគ្រឿងមកពន្លត់ទាន់ពេលវេលាហើយអគ្គីភ័យខាងលើបានរលត់ទាំងស្រុងនៅវេលាម៉ោង០៣ និង៥៥នាទីថ្ងៃ ខែ ឆ្នាំដ៏ដែល តែសំណាងល្អក្នុងករណីអគ្គីភ័យខាងលើនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។