Sunday, December 22, 2024
ផ្ទះប្លុកនាយឧត្តមសេនីយ៍ ស ថេត និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកភាពបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារអនុវត្តច្បាប់

នាយឧត្តមសេនីយ៍ ស ថេត និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកភាពបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារអនុវត្តច្បាប់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទបន្ថែមទៀត រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។

ក្នុងជំនួបនេះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ លោកបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការងារក៏ដូចជាប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ជូនលោកបណ្ឌិត Park Jung-Wook អំពីការផ្តល់អាទិភាពក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេសទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា រួមទាំងពលរដ្ឋកូរ៉េផងដែរ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវលទ្ធផលកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែទូលំទូលាយ និងជិតស្និទ ជាពិសេសការគាំទ្រជួយគ្នាទៅវិញទៅមកលើការបំពាក់ឧបករណ៍ សម្ភារៈ បច្ចេកទេសសន្តិសុខ ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ដ្រី៕

ប្រភព ៖ Fresh News

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ