Thursday, November 21, 2024
ផ្ទះម៉ូដព័ត៌មានសន្ដិសុខសង្គមកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាប ក្រុមក្មេងស្ទាវ ដែលបានយកម៉ូតូកែច្នៃស៊ីម៉ាំងបំពងសំឡេងរំខាន

កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាប ក្រុមក្មេងស្ទាវ ដែលបានយកម៉ូតូកែច្នៃស៊ីម៉ាំងបំពងសំឡេងរំខាន

ដោយអនុវត្ត​តាមបទបញ្ជារបស់ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ជួន ណារិន អគ្គ​ស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាប ក្រុមក្មេងស្ទាវ ដែលបានយកម៉ូតូកែច្នៃស៊ីម៉ាំងបំពងសំឡេងរំខាន ចំនួន០៣គ្រឿង នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំពោះមុខ ម៉ូតូខាងលើកម្លាំងជំនាញយើងបានធ្វើការដកហូតរក្សាទុក នៅអធិការដ្ឋានជាបណ្តោះអាសន្ន ចំណែកម្ចាស់ម៉ូតូ ត្រូបានធ្វើការអប់រំ ណែនាំនិងធ្វើកិច្ចសន្យា ដោយមានអាណាព្យាបាលធានា ដើម្បីបានវិលត្រឡប់ទៅផ្ទះវិញ។

កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បាននិងកំពុងបន្តជំរុញអនុវត្តការងារល្បាត បង្ការ និងបង្រ្កាបម៉ូតូ បំពងសំឡេង និងជាពិសេសស ក្រុមក្មេងទំនើងដែលបាន បង្ហោៈម៉ូតូ ក្នុងមូលដ្ឋានជាប់ជាប្រចាំ៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ