Saturday, October 19, 2024
ផ្ទះម៉ូដព័ត៌មានសន្ដិសុខសង្គមតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនចោរប្លន់២នាក់ ក្រោយកម្លាំងនគរបាលបង្ក្រាបបាន ខណៈបក្ខពួក២នាក់ទៀតកំពុងស្រាវជ្រាវបន្ដ 

តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនចោរប្លន់២នាក់ ក្រោយកម្លាំងនគរបាលបង្ក្រាបបាន ខណៈបក្ខពួក២នាក់ទៀតកំពុងស្រាវជ្រាវបន្ដ 

(កណ្ដាល)៖ លោក អាត ច័ន្ទដារា ចៅក្រមសើបសួរ និងលោក អ៊ុំ សុភក្ដី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការសម្រេចចោទប្រកាន់ និងឃុំខ្លួនចោរប្លន់២នាក់ ដាក់ពន្ធនាគារ ដោយចោទប្រកាន់តាមបញ្ញត្តច្បាប់មាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្ដីពីគ្រឿងញៀន ខណៈបក្ខពួក២នាក់ទៀតកំពុងស្រាវជ្រាវចាប់ខ្លួន។

នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្ត បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៤នាក់ ដែល២នាក់ត្រូវបានឃុំខ្លួន និង២នាក់កំពុងរត់គេចខ្លួន រួមមាន៖ ឈ្មោះ ឌឿន ពិសី (ហៅតី) អាយុ២២ឆ្នាំ មានទីលំនៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ, ឈ្មោះ ផាន សុភ័ក្រ អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ, ឈ្មោះ គុណ ចំណាន (ហៅប្រុស) អាយុ២៤ឆ្នាំ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ (រត់គេចខ្លួន) និងឈ្មោះ ម៉ុង ពិសី (ហៅព្រឹម) អាយុ២៣ឆ្នាំ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ (រត់គេចខ្លួន)។

យោងតាមច្បាប់, បទល្មើសលួច ជាអំពើដែលដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើកម្មសិទ្ធិរបស់ខ្លួន។ អំពើលួចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ (បី)ឆ្នាំ ទៅ​១០ (ដប់)ឆ្នាំ ក្នុងករណីដូចតទៅ៖

*ទី១៖ អំពើលួចនេះប្រព្រឹត្តឡើង មុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា
*ទី២៖ អំពើលួចនេះដោយសារកាប់គាស់ទម្លុះទម្លាយ។

បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រុងតារាងទី១ និងតារាងទី ២ តាមគ្រប់រូបភាព និងធ្លាប់ទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ នឹងអាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី១០ ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ ២លានរៀល៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ