(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, លោកឧត្តមសេនីយ៍ឯក មួង សុធា, លោកឧត្តមសេនីយ៍ឯក អុី សុខឃី, លោកឧត្តមសេនីយ៍ឯក យឹម លាង និងលោកឧត្តមសេនីយ៍ឯក លន់ សុផាត់ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រចាំការនៅនាយកដ្ឋានអង្គរក្ស ដើម្បីពិនិត្យកាមេរ៉ាសុវត្ថិភាព តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងលំហូរប្រជាពលរដ្ឋ ដែលមកកម្សាន្ដក្នុងព្រឹកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយមាត់ទន្លេ និងជុំវិញព្រះមរបរាជវាំង។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ បានចាប់ផ្ដើមហើយត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ការចាប់ផ្ដើមនេះ ជាមួយការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយមាត់ទន្លេ និងព្រះបរមរាជវាំង។
ដោយឡែក ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញ ក៏បានរួចរាល់ទាំងព្រមផងដែរ ដោយកម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ បានចូលដល់ទីតាំងដែលត្រូវការពារសុវត្ថិភាពជូនពលរដ្ឋ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕