Saturday, October 19, 2024
ផ្ទះម៉ូដព័ត៌មានសន្ដិសុខសង្គមធ្លាប់ជាប់គុកបីដង  ចេញមកវិញមិនរាងចាល លួចលើសដើម ត្រូវ សមត្ថកិច្ចចាប់ដាក់គុកទៀត ..នៅស្រុកអង្គស្នួល

ធ្លាប់ជាប់គុកបីដង  ចេញមកវិញមិនរាងចាល លួចលើសដើម ត្រូវ សមត្ថកិច្ចចាប់ដាក់គុកទៀត ..នៅស្រុកអង្គស្នួល

-កើតហេតុ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០០ និង ៣០ នាទី ស្ថិតនៅទីកន្លែងកើតហេតុ÷ ចំណុចហាងម៉ាស្សា៦៦៦៦ នៅភូមិថ្នល់ទទឹង  ឃុំដំណាក់អំពិល ស្រុកអង្គស្នួល  ខេត្តកណ្តាល។

#ជនរងគ្រោះ ០១ នាក់ស្រី÷

 ១-ឈ្មោះ គឿន ស្រីហ៊ាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងម៉ាស្សា  ស្នាក់នៅភូមិថ្នល់ទទឹង  ឃុំដំណាក់អំពិល  ស្រុកអង្គស្នួល  ខេត្តកណ្តាល។

#ជនសង្ស័យ  ០២ នាក់ប្រុសឃាត់ខ្លួន÷

១  -ឈ្មោះ សាំង សុផាត ហៅស៊ីមពី ហៅញ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកបើកម៉ូតូ)

#ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលចំនួន០៣លើក÷ 

-ក្នុងឆ្នាំ២០២១ ពីបទ៖ អំពើលួច ជាប់រយៈពេល៣ថ្ងៃ

-ក្នុងឆ្នាំ២០២១ពីបទ៖ អំពើលួច ជាប់រយៈពេល១ឆ្នាំ 

-ក្នុងឆ្នាំ២០២២ ពីបទ៖ អំពើលួច ជាប់រយៈពេល១ឆ្នាំ ។

២  -ឈ្មោះ ថា ប៊ុនរាជសិទ្ធិគុណ ហៅឡាញ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកឆក់ទូរស័ព្ទ)

#វត្ថុតាងចាប់យក៖ 

១-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួនិងលេខម៉ាស៊ីន9858228 ពាក់ផ្លាកលេខ ព្រៃវែង1L-1891 ។

#សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាកiPhone 8plus ពណ៌ផ្កាឈូក មួយគ្រឿង។

-ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពិតមែន ហើយបានយកទៅលក់ឲ្យឈ្មោះ សុខ សាត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល បានលុយចំនួនបួនម៉ឺនរៀល។ ហើយកន្លងមកកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤វេលាម៉ោងប្រហែលមួយរំលងអធ្រាត្រខ្លួនបានឆក់ទូរស័ព្ទម៉ាកOPPO មួយគ្រឿង ពីអ្នកធ្វើដំណើរ នៅចំណុចផ្លូវលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ