សេចក្តីបំភ្លឺព័ត៌មានករណីរថយន្តម៉ាក ឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:១០នាទី នៅចំណុចមុខធនាគារវ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6802 បើកបរដោយឈ្មោះម៉ៃ សុគន្ធ ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅភូមិភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅផ្លូវសម្តេចជាស៊ីម ផ្សារបឹងបៃតង ដោយមិនព្រមចូលសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ ខណៈនោះអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅត្រួតពិនិត្យក្នុងគោលបំណងគេចវេស ទើបសមត្ថកិច្ចនៅគោលដៅដេញពីក្រោយរថយន្តល្មើស ក្នុងទិសដៅពីលិចទៅកើត រហូតដល់កន្លែងកើតហេតុខាងលើ អ្នកបើកបរល្មើសជ្រុលទៅបុក PassApp មួយគ្រឿង ដែលស្របទិសគ្នា និងជ្រុលទៅបុក PassApp មួយទៀត ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យអ្នកបើកបរ PassApp រងរបួសស្រាល ចំនួន០២នាក់ ហើយរថយន្តក៏បានជ្រុលទៅបុកថ្មចែកទ្រូងផ្លូវអស់បីកំណាត់ទៀតទើបអស់ល្បឿន។ មូលហេតុនៃការគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកបរលឿនធ្វេសប្រហែសខ្វះការប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦០mg/Lខ្យល់។
បច្ចុប្បន្នអ្នកបើកបរបង្ក និងរថយន្តល្មើស សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕
I loved as much as youll receive carried out right here The sketch is attractive your authored material stylish nonetheless you command get bought an nervousness over that you wish be delivering the following unwell unquestionably come more formerly again as exactly the same nearly a lot often inside case you shield this hike