ករណីគ្រោះចរាចរណ៍រវាងរថយន្ត TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បើកបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាក SIRUS ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យរបួសធ្ងន់០៤នាក់ រងរបួសស្រាល ០៨នាក់ រថយន្តនិងម៉ូតូសណ្ដោងរឺម៉ក ខូចធ្ងន់។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០០:១៥នាទី នៅលើផ្លូវស្ពានមិត្តភាពកម្ពុជាជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.៦៨mg/L។ បច្ចុប្បន្នអ្នកបើកបររថយន្តខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងសួរនាំ និងបន្តអនុវត្តតាមនីតិវិធី៕