Thursday, August 28, 2025
ផ្ទះប្លុកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង ទទួលអំណោយពីអ្នកឧកញ៉ា អាន ម៉ារ៉ាឌី ជូនកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខ ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង ទទួលអំណោយពីអ្នកឧកញ៉ា អាន ម៉ារ៉ាឌី ជូនកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខ ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ អ្នកឧកញ៉ា អាន ម៉ារ៉ាឌី និងក្រុមគ្រួសារ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោះជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍ពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

អ្នកឧកញ៉ា អាន ម៉ារ៉ាឌី និងក្រុមគ្រួសារ សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។

អ្នកឧកញ៉ាក៏បានថ្លែងការកោតសរសើរចំពោះ កងទ័ពកម្ពុជានៅជួរមុខទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារទឹកដី ប្រឆាំងជាមួយទ័ពឈ្លានពាន ហើយផ្តល់នូវសេចក្តីសុខឲ្យពលរដ្ឋខ្មែរទាំងអស់គ្នានៅជួរខាងក្រោយ។ បើសិនជាគ្មានការលះបង់របស់កងទ័ពជួរមុខនោះទេ យើងខ្ញុំទាំងអស់គ្នានៅជួរក្រោយមិនអាចអង្គុយធ្វើការងារ ប្រកបរបររកសុី និងរៀនសូត្របាននោះទេ បើសិនជាគ្មានកងទ័ព ដ៏អង់អាចក្លាហានរបស់យើងនៅឈរកាន់អាវុធការពារទឹកដីបានរឹងមាំនោះទេ។

នៅថ្ងៃដដែលនោះ អ្នកឧកញ៉ា អាន ម៉ារ៉ាឌី និងក្រុមគ្រួសារ ក៏បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្ត និងនាំយកអំណោះជាគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខ តាមបណ្តាអង្គភាពនានា សរុប២១អង្គភាពចំណុះឲ្យទិសព្រះវិហារ។

នៅតាមបណ្តាអង្គភាពនានាចំណុះឲ្យទិសព្រះវិហារនីមួយៗ អ្នកឧកញ៉ា អាន ម៉ារ៉ាឌី និងក្រុមគ្រួសារ សូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន ប្រឆាំងជាមួយកងទ័ពឈ្លានពានទឹកដីកម្ពុជា។ ខ្មែររួបរួម ខ្មែរខ្លាំង! ខ្មែរតែមួយ! យើងទាំងអស់គ្នា នៅជាមួយបងប្អូនកងទ័ពជួរមុខគ្រប់កាលៈទេសៈ។

តាមរយៈនេះដែរ អ្នកឧកញ៉ា អាន ម៉ារ៉ាឌី និងក្រុមគ្រួសារ សូមគោរពជូនពរ និងបួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។

អ្នកឧកញ៉ា បញ្ជាក់ថា យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិយោធា និងសមរភូមិព័ត៌មាន៕

ប្រភព៖ Fresh News

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ