ក្រោយមានប្រជាពលរដ្ឋបានផ្ញើរសារចូលក្នុងផេគហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ក្រោយពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៨ ខែកក្កដា២០២៤ វេលាម៉ោង ១៥:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើលក៏ឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី១ ចំនួន១២នាក់ ស្រី០៧នាក់ បន្ទាប់មកកម្លាំងយើងក៏បាននាំក្មេងទាំង១២នាក់នោះមកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីធ្វើការអប់រុំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និងអប់
រំបន្ត ។