ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាប ក្រុមក្មេងស្ទាវ ដែលបានយកម៉ូតូកែច្នៃស៊ីម៉ាំងបំពងសំឡេងរំខាន ចំនួន០៣គ្រឿង នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ចំពោះមុខ ម៉ូតូខាងលើកម្លាំងជំនាញយើងបានធ្វើការដកហូតរក្សាទុក នៅអធិការដ្ឋានជាបណ្តោះអាសន្ន ចំណែកម្ចាស់ម៉ូតូ ត្រូបានធ្វើការអប់រំ ណែនាំនិងធ្វើកិច្ចសន្យា ដោយមានអាណាព្យាបាលធានា ដើម្បីបានវិលត្រឡប់ទៅផ្ទះវិញ។
កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បាននិងកំពុងបន្តជំរុញអនុវត្តការងារល្បាត បង្ការ និងបង្រ្កាបម៉ូតូ បំពងសំឡេង និងជាពិសេសស ក្រុមក្មេងទំនើងដែលបាន បង្ហោៈម៉ូតូ ក្នុងមូលដ្ឋានជាប់ជាប្រចាំ៕