Thursday, November 21, 2024
ផ្ទះការរស់នៅប្រចាំថ្ងៃ១​គ្រួសារមានសមាជិក៤​នាក់​ ស្លា.ប់​ទាំងអស់​ ​ក្នុងសោ.កនា.ដកម្មរថយន្តកូរ៉េបុ.កជាមួយកុងតឺន័រ

១​គ្រួសារមានសមាជិក៤​នាក់​ ស្លា.ប់​ទាំងអស់​ ​ក្នុងសោ.កនា.ដកម្មរថយន្តកូរ៉េបុ.កជាមួយកុងតឺន័រ

ខេត្តតាកែវ ៖ មនុស្ស​៤​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​នៅ​លើ​ផ្លូវជាតិ​លេខ​២​ ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្តកូរ៉េ​បុកជាមួយរថយន្តកុងតឺន័រ​ ដែលបានកើតឡើង​នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​និង៤០នាទី​ព្រឹក ​ស្ថិត​លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៩/៦០ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​សឹ​ង្ហ​ស្រុក​សំរោង ខេត្តតាកែវ​។

បើ​តាម​មន្ត្រីរ​នគរបាល​ចរាចរណ៍​ស្រុក​សំរោង​បានអោយ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​អោយ​មនុស្ស​ស្លាប់​១​គ្រួសារ​នេះ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។

ភាគីខាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ទម្ងន់​មួយ​តោន​ ពណ៌​ខៀវ​ ពាក់​ផ្លា​ក​លេខ ​កំពង់ស្ពឺ 2A-16 63 បើកបរ​ដោយ​ឈ្មោះ សំ នឿ​ន ភេទ​ប្រុស​ អាយុ 26​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ខុន ឃុំ​ព្រៃ​ល្វា​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បានស្លា​.​ប់ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​មាន​អ្នក​រួម​ដំណើរ​ចំនួន​៣ នាក់​។

ទី​១.​ឈ្មោះ ឡាំង សៀ​ក​លេង​ភេទ​ស្រី​អាយុ 23 ឆ្នាំ ត្រូវជា​ប្រពន្ធ
ទី​២. ឈ្មោះ នឿ​ន សៀវ​ម៉ី ភេទ​ស្រី​អាយុ 6 ឆ្នាំ​ត្រូវជា​កូន អ្នក​រួម​ដំណើរ​ជាមួយ
ទី​៣.​ឈ្មោះ នឿ​ន សៀវ​មួយ​ភេទ​ស្រី​អាយុ 3 ឆ្នាំ​ត្រូវជា​កូន ។ អ្នក​ទាំង​បី​នាក់​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​។

រថយន្ត​កូរ៉េ​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៌​រេ​ចង្កូត​ទៅ​បុក​រថយន្ត ដឹក​ទូ​កុងតឺន័រ​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​។

រថយន្ត​កុងតឺន័រ​ ម៉ាក​ហ៊ីយ៉ាន់​​ដាយ ​ប្រភេទ​សណ្ដោង ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 3A-09 35 និង​សណ្ដោងរ​ម៉ក​ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 4A-95 37 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់​។

មូលហេតុ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​កូរ៉េ​មួយ​តោន បើក​លឿន​រួច​រេ​ចង្កូត​ទៅ​ឆ្វេង​ចូល​ទៅ​គន្លង​រថយន្ត​ធំ​ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​តែ​ម្ដង​។​

ស.ព​ជនរងគ្រោះទាំង៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

រីឯ​វត្ថុ​តាង​រថយន្ត​ទាំង​ពីរ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕​

ប្រភព ៖ KohsantepheapDaily

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ