Wednesday, December 4, 2024
ផ្ទះប្លុកអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាត់បញ្ជូនយោធិនចូលរួមប្រកួតក្នុង កម្មវិធីយុទ្ធវិធីប្រយុទ្ធអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ 

អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាត់បញ្ជូនយោធិនចូលរួមប្រកួតក្នុង កម្មវិធីយុទ្ធវិធីប្រយុទ្ធអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ 

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក បានចាត់បញ្ជូនយោធិន កងពលតូចលេខ៧០ សរុបចំនួន៣៣រូប ចូលរួមប្រកួតក្នុង កម្មវិធីយុទ្ធវិធីប្រយុទ្ធអន្តរជាតិ (KOREA-INTERNATIONAL COMBAT TRAINING COMEPETITION) និងកម្មវិធី KOREA-INTERNATIONAL SNIPER COMPETETION ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។កម្មវិធីប្រកួតទាំងពីរខាងលើ គឺផ្តោតទៅលើយុទ្ធវិធីថ្នាក់ពួក ក្រុម កងអនុសេនាតូច ប្រយុទ្ធដណ្តើមទីតាំង ការពារទីតាំង ក្នុងភូមិសាស្រ្តព្រៃភ្នំ ទីប្រជុំជន និងជំនាញបាញ់រយៈចម្ងាយឆ្ងាយ (SNIPER) ដែលមានការចូលរួមពីបណ្តាអង្គភាពទ័ពថ្មើរជើង និងកងទ័ពពិសេស មកពីបណ្តាប្រទេសមួយចំនួនដូចជាសាធារណរដ្ឋកូរ៉េ អូស្រ្តាលី សហរដ្ឋអាមេរិក អ៊ុយបេគីស្ថាន និងកម្ពុជា។

កម្មវិធីយុទ្ធវិធីប្រយុទ្ធអន្តរជាតិ (KOREA-INTERNATIONAL COMBAT TRAINING COMEPETITION) និងកម្មវិធី KOREA-INTERNATIONAL SNIPER COMPETETION នៅសាធារណរដ្ឋកូរ៉េ គឺប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់សមត្ថភាពទ័ព និងចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសចូលរួម ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តិភាព៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ