Sunday, December 22, 2024
ផ្ទះប្លុកនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ដែលលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ដែលលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយមានលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់។

ក្រោយពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចពុំឃើញមានបង្កប់ល្បែងស៊ីសងខុសច្បាប់នោះទេ គឺទីតាំងខាងលើជាប្រភេទល្បែងកម្សាន្តរបស់កុមារតែប៉ុណ្ណោះ៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ