Sunday, December 22, 2024
ផ្ទះប្លុកក្រសួងព័ត៌មាន ច្រានចោលចំពោះជនខិលខូចលួចប្រើប្រាស់រូបថត និងឈ្មោះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត

ក្រសួងព័ត៌មាន ច្រានចោលចំពោះជនខិលខូចលួចប្រើប្រាស់រូបថត និងឈ្មោះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍បដិសេធថាថ្មីៗនេះ មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន សូមច្រានចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងការបង្ហោះព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម៖

1. ADMINISTRATOR PHEAKTRA NETH (https://t.me/houthPeng_1)
2. ADMINISTRATOR NETH PHEAKTRA (https://t.me/SENGHENG REALTOR66)
3. M. KHIEV PHEARAVUTH (https://t.me/Khievphearavuthfx)

ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានចេញជាបន្ទាន់។

ការិយាល័យអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនមេត្តាជ្រាប៕

ប្រភព ៖ Fresh News

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ