Sunday, December 22, 2024
ផ្ទះប្លុកឃាត់ខ្លួនក្រុមម៉ូតូកង់បី១៨នាក់​ និងក្រុមដឹកជញ្ជូន WowNow ១១នាក់ ក្រោយដេញវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នានៅក្រុងព្រះសីហនុ

ឃាត់ខ្លួនក្រុមម៉ូតូកង់បី១៨នាក់​ និងក្រុមដឹកជញ្ជូន WowNow ១១នាក់ ក្រោយដេញវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នានៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល​៩យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម​ ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង២ក្រុម បានរត់គេចខ្លួនបាត់អស់។

ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង​ ៩៖៣០នាទីយប់ថ្ងៃទី៥​ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់៣ចំនួន​ ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់៣ចំនួន​៩នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់៣ចំនួន​៩គ្រឿង បន្ថែមទៀត​ នៅចំណុចម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ​ និងស្រាវជ្រាវបន្ត។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច​ បានបន្តឃាត់ខ្លួនក្រុមដឹកជញ្ជូន WowNow ជាបន្តបន្ទាប់សរុបចំនួន១១នាក់បន្ថែមទៀត ដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ​ យកមកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ច​បានឃាត់ខ្លួនបានមនុស្សចំនួន២៩នាក់ (ក្រុមម៉ូតូកង់បី១៨នាក់​ និងក្រុមដឹកជញ្ជូន WowNow ១១នាក់)។

សម្ភារវត្ថុតាងចាប់យកបានជាក់ស្តែង៖

*ម៉ូតូកង់៣ចំនួន១៧គ្រឿង
*ម៉ូតូចំនួន៧គ្រឿង
*ទូរស័ព្ទមួយចំនួន។ ចំពោះជនសង្ស័យចំនួន២៩នាក់​ ក្នុងនោះ រកឃើម្នាក់មានសារធាតុញៀនក្នុងទឹកនោម។ បច្ចុប្បន្ន​ ជនសង្ស័យទាំង​២៩នាក់​ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួន​ និងរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីសាកសួរ​បន្តនីតិវិធីបន្ត៕

ប្រភព ៖ Fresh News

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ