ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បន្ទាប់ពីមានការរិះគន់ជុំវិញគម្រោងធ្វើប័ណ្ណបើកបរចំពោះម៉ូតូកម្លាំងចាប់ពី 60 cc ឡើងទៅ ពេលនេះក្រសួងមហាផ្ទៃចេញការបំភ្លឺដើម្បីស្រាយការភ័ណ្ឌច្រឡំ

ប្រជាពលរដ្ឋមានអារម្មណ៍មិនសប្បាយចិត្តនិងមិនគាំទ្រចំពោះគម្រោងនៃការធ្វើបានបើកបរទៅលើម៉ូតូកម្លាំងចាប់ពី 60 cc ឡើងទៅ។ដែលធ្វើឲ្យមានការជជែកវែកញែកពេញបណ្ដាញសង្គម។ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី 29 ខែសីហាឆ្នាំ 2023 អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្តីបំភ្លឺដែលមានខ្លឹមសារថាអ្នកនាំពាក្យក្រសួងមហាផ្ទៃមានសេចក្តីសោមនស្សរីករាយសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្ រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការសិក្សាធ្វើបានបើកបរចូលចិត្តដែលមានកម្លាំងចាប់ពី 60 cc ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ។

នៅថ្ងៃ 28 ខែសីហាឆ្នាំ 2023 ក្នុងពិធីប្រកាសចូលកាន់តំណែងនិងបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ។ក្រោយពីការដកស្រង់ពុំបានពេញលេញពីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិតបានធ្វើឲ្យមតិសាធារណៈជនមានការយល់ច្រឡំនិងសម្ដែងទស្សនៈផ្សេងៗ ។ អាស្រ័យហេតុនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ជូននូវស្មារតីនិងហេតុផលអនុសាសន៍ដូចតទៅ ៖

1/ សិក្សាសម្រាប់អនាគតជាស្មារតីអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ។ ការសិក្សានេះគឺសម្រាប់អនុវត្តនៃពេលអនាគត ពោលគឺប្រសិនការសិក្សារកឃើញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់តូចយានយន្តមានអត្រាច្រើនគួរកត់សម្គាល់នោះក្រសួងមហាផ្ទៃនឹងលើកមូលដ្ឋាននេះដើម្បីស្នើពីភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើបានបើកបរ
ពុំមែនដាច់ខាតឲ្យតែម៉ូតូមានកម្លាំងចាប់ពី 60 cc ឡើងទៅគឺសុទ្ធតែតម្រូវឲ្យមានបានបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេយាន្តនោះផងដែរ ។ ដូចជាប្រភេទ (ក) និង (ខ) ជាដើម និងត្រូវគិតគូអនុវត្តជាជំហានជំហានបែបណាឲ្យសមស្របតាមស្ថានភាពសង្គមជាក់ស្តែង ។

2/ ហេតុផលនៃអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភថាមិនទាន់ដាច់ឆ្នាំ 2023 ផងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង 1100 នាក់ទៅហើយ បើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូល 17 លាននាក់ ដូច្នេះទម្រាំដាច់ឆ្នាំ 2023 អាចនឹងកើនឡើងច្រើនជាងនេះគាត់ថាបានបើមិនមានវិធានការគត់មុត ។ ទោះជាចំនួនអ្នកស្លាប់បានថយចុះមែនប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ ។ ចំណែងឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាក្នុងមួយថ្ងៃៗក្រសួងធ្វើប្រាក់លេខម៉ូតូជូនម្ចាស់កម្មសិទ្ធជាង១ពាន់គ្រឿងគិតជាលេខមូល ។
បើប្រៀបធៀបនិងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំងគឺមានអ្នកស្លាប់តែជាង 800 នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗលើប្រជាជនប្រមាណជាង 68 លាននាក់ ។ ជាផែនការឯកឧត្តមអភិសន្តិបណ្ឌិតមានទស្សនៈវិស័យកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យស្ថិតនៅចំនួនមួយទៀតបំផុតនៅថ្ងៃអនាគត។

3/ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានជម្រុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត សហការជាមួយតួអង្គពាក់ព័ន្ធនានាបង្កើតយន្តការបណ្ដុះបណ្ដាលផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើមដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង ។
ជាថ្មីម្ដងទៀតអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ម្ដងហើយម្ដងទៀតថា អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត គឺជាផែនការសម្រាប់អនាគតដែលចាប់ផ្ដើមគិតគូរពីថ្ងៃនេះទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់ជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង ពោលគឺពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ ។

សំណួរសួរថាតើចង់បណ្ដោយឲ្យប្រជាពលរដ្ឋស្លាប់ក្នុងមួយឆ្នាំមួយឆ្នាំរាប់ពាន់នាក់ឬយ៉ាងណា ប្រសិនបើមិនចង់ទេ លុះត្រាតែរួមគិតរិះរកគ្រប់យន្តការដើម្បីទប់ស្កាត់ពីឥឡូវនេះតទៅ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមថ្លែងអំណរគុណចំពោះអង្គភាពសារព័ត៌មាន និងសាធារណជនដែលតែងតែគាំទ្រនិងតាមដានចាប់អារម្មណ៍រាល់ការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកកំពុងមានញឹកជាមួយថ្នាក់ដឹកនាំក្រសួង ធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល ស័ក្តិសិទ្ធិភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិក្រោមការដឹកនាំរបស់ ឯកឧត្តមគតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

 

Leave a Reply

Your email address will not be published.