ព័ត៌មានសន្តិសុខសង្គម

ក្រុមអ្នកលេងដាវកាំបិត៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ១៣៖៣០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថសែនសុខ បានទទួលទទួលព័ត៌មានថា មានករណីក្មេងស្ទាវមួយក្រុមមានគ្នា១៤នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ដោយ កាំបិត ដាវ ដុំថ្ម បានធ្វើសកម្មភាព ដេញកាប់ និងគប់ ទៅលើបុរសជាជនរងគ្រោះចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ ដោយសារតែបុរសទាំង០៤នាក់ បានផ្ដួលម៉ូតូចោល និងរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៩២ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់ យកមកសាកសួរតាមនីតិវិធីនៅមូលដ្ឋានខណ្ឌ ដោយវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុបចំនួន០៤ដើម។ ជនទាំង០៤នាក់ រួមមាន ៖ ០១.ឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនស្ដ្រីម្នាក់ដែលក្លែងជានគរបាល និងបន្លំជាកូនចៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើរឆបោកលុយគេ

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ដ្រីម្នាក់ដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើរឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ ក្រោយលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នពេញ បញ្ចប់ការសួរនាំ។ នេះបើតាមការឲ្យដឹងពី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី កម្លាំងផ្នែកជំនាញខណ្ឌ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវប៉ាស្ទើ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ វត្ថុតាងត្រូវចាប់យក៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៥កញ្ចប់តូច, ឧបករណ៍ប្រើប្រាស់សារធាតុញៀនចំនួនមួយ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូកាន់ឯកសារមកផ្ទៀងផ្ទាត់

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីកាប់ប្លន់មួយករណី និងឈានដល់បំបែកសំបុកទទួលបញ្ចាំខុសច្បាប់ នៅម្ដុំឃ្លាំងរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយធ្វើការដកហូតបានម៉ូតូគ្មានឯកសារ, កាតគ្រី និងផ្លាកលេខមួយចំនួនទៀត។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ។ សូមរំលឹកថា ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៤៖៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក HONDA C125 ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1JV-3592 ជនរងគ្រោះឈ្មោះ បឿន ដេវីត នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ម៉ោងប្រហែល១៖៣០នាទី ជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូចំនួន២គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំកណ្ដាល ខ្នងចំនួនមួយកាំបិត […]

ព័ត៌មានសន្តិសុខសង្គម

ស្លាប់ឪពុកនិងកូនយ៉ាងអណោចអធ័មគ្រាដែលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តម៉ាកលុច្សីសRX300 ដែលបើកបរស្របទិសគ្នាបុកពីក្រោយ

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា មនុស្សពីរនាក់ដែលជាឪពុកនិងកូនបានស្លាប់ភ្លាមៗយ៉ាងណោចអធ័មកាលពីថ្ងៃទី១៣ ឧសភា ឆ្នំា២០២៤នេះ នៅលើចិញ្ចើមផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្រាដែលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តម៉ាកលុច្សីសRX300 ដែលបើកបរស្របទិសគ្នាបុកពីក្រោយ។ ជនរងគ្រោះឈ្មោះ ឆាយ ណាត អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានស្លាប់នៅនឹងកន្លែងកើតហេតុ) កូនឈ្មោះ ឈុំ ណូរ៉ា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស ។ ចំណែកអ្នកបើកបររថយន្តបង្ករឈ្មោះ ភុំ សម្បត្តិ ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាល រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លោក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែកបានឲ្យដឹងថា ពេលនេះជនបង្ក និងវត្ថុតាង ត្រូវបានឃាត់ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣៖០៥នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល […]

ព័ត៌មានសន្តិសុខសង្គម

ស្រ្តី០១នាក់ក្លែងបន្លំជានគរបាលជាតិ និងក្លែងបន្លំជាកូនចៅប្រើប្រាស់ឈ្មោះឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ:ស្រ្តីសង្ស័យ០១នាក់ឈ្មោះ ឃុត ដាវី អាយុ ៣១ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែលបានចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖ ១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។ ២-ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ -យករូបថតឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។ ៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ។ ៤- បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តសោយស្រ្តីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្រ្តីសង្ស័យ៕

ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយក្នុងករណី ស្ត្រីមានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ឯកឧត្តមស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។ជាមួយនោះឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនបើករថយន្ត LAMBORGHINI បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ អនុវត្តក្នុងពន្ធនាគារ ៦ខែ

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងទៀតថា ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ្វូ ចុងហ័រ (FU ZHONGHUA) ភេទប្រុស អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារ កំណត់ ០២ (ពីរ) ឆ្នាំ។ ដាក់ពន្ធនាគារ កំណត់ ២ឆ្នាំនេះ ដោយទោសត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ […]

ព័ត៌មានសន្តិសុខសង្គម

សំណុំរឿងឃាតកម្ម ឪពុកសម្លាប់កូនអាយុ២ខួប ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានបើកសវនាការ ដើម្បីធ្វើការប្រកាសសាលក្រម លើសំុំរឿងឪពុកសម្លាប់កូនប្រុសបង្កើតខ្លួនឯងអាយុទើបតែ២ឆ្នាំ ហើយយកទៅលាក់ទុកលើធ្នើរបន្ទប់ទឹក អស់រយៈពេល៣ថ្ងៃ ទើបរកឃើញសាកសព បង្កការ្យភ្ញាក់ផ្អើលកើតឡើង ដោយសម្រេចដាក់ពន្ធនាគារកំណត់៣០ឆ្នាំ។ សាលក្រមនេះ តុលាការក៏បានប្រកាសបើកឲ្យបុរសឃាតករជាឪពុកប្តឹងឧទ្ធណ៍ប្រសិនផងដែរ ប្រសិនបើមិនសុខចិត្តលើការសម្រេចខាងលើនេះ (តាមកំណត់ច្បាប់)។ សូមរំលឹកថា មានករណីឃាតកម្ម ដោយសារឪពុកសម្លាប់កូនប្រុសបង្កើតអាយុទើបតែ២ឆ្នាំ ហើយយកសពកូនទៅលាក់ទុកលើធ្នើរបន្ទប់ទឹក អស់រយៈពេល៣ថ្ងៃ ទើបរកឃើញសាកសព បង្កឲ្យការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង៤នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ ភូមិ១សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សាកសពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំ សព្វថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយមីងក្បែរបន្ទប់កើតហេតុ។ ចំណែកជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់កើតហេតុ។ ប្រពន្ធមានឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំ មុខរបររើសអេតចាយ ប្រើប្រាស់គ្រឿងញៀន។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ មីងនឹងជីដូនដើរតាមរកតែរកមិនឃើញរហូតមកដល់សៀលថ្ងៃកើតហេតុ មានក្លិនស្អុយចំឡែកចេញពីបន្ទប់ខាងលើ […]