Thursday, November 7, 2024
ផ្ទះការរស់នៅប្រចាំថ្ងៃកម្លាំងនគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ក្រោយព្រួតវាយយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់នៅខណ្ឌពោធិ៍សែនជ័យ

កម្លាំងនគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ក្រោយព្រួតវាយយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាល បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ ក្រោយព្រួតវាយយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវ168K ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការនេះ បានធ្វើឡើងរវាងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។ កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ខណៈបក្ខពួកជាង១០នាក់ទៀត កំពុងរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងជំនាញ កម្លាំងជំនាញបានធ្វើការកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្សពួកសេសសល់ យកមកអនុវត្តតាមនីតិវិធី៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ