Sunday, May 18, 2025
ផ្ទះប្លុកឃាត់ខ្លួនក្មេងទំនើង០៨នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា (វា ..;យគ្នាទៅវិញទៅមក)

ឃាត់ខ្លួនក្មេងទំនើង០៨នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា (វា ..;យគ្នាទៅវិញទៅមក)

បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីក្មេងទំនើង០២ក្រុម បង្កហិ ..;ង្សានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន ០៦នាក់ (ក្រុមGirlហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន ០២នាក់ (ក្រុមGirlដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ។

ក្មេងទំនើងឃាត់ខ្លួនរួមមាន៖
*ភាគីក
១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី។
២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី។
៣- ឈ្មោះ សេង ស្រីយ៉ា ភេទស្រី។
៤- ឈ្មោះ តឹង សុធា ភេទស្រី។
៥- ឈ្មោះ ខាន់ លីម៉េង ភេទប្រុស។
៦- ឈ្មោះ ចាន់ នីតា ភេទ ស្រី។

*ភាគីខ
១- ឈ្មោះ ហៃ ស្រីនាថ ភេទស្រី។
២- ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។

វត្តុតាងចាប់យក: ទូរស័ព្ទដៃចំនួន០៨គ្រឿង និងម៉ូតូចំនួន០២គ្រឿង ។

បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ