Wednesday, February 12, 2025
ផ្ទះប្លុកឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូ

ឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ដែលមានក្រុមឈ្មោះ ធូកម៉ូស (TM) និងក្រុម (GK) ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីយប់ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់៖

១-ឈ្មោះ សាំ ហេង ភេទប្រុស មុខរបរកម្មកររោងចក្រ។

២-ឈ្មោះ វណ្ណ សុផៃណារិទ្ធ ភេទប្រុស។

៣-ឈ្មោះ កែ ហេងឡេង ភេទប្រុស មុខរបរសិស្ស។

៤-ឈ្មោះ កប ភ័ស ភេទប្រុស មុខរបរកម្មកររោងចក្រ ។

៥-ឈ្មោះ ឆែម ខេមរ: ហៅ ទុយ ភេទប្រុស មុខរបរកម្មកររោងចក្រ ។

៦-ឈ្មោះ ប៉ុន វីន ភេទប្រុស មុខរបរកម្មកររោងចក្រ ។

៧-ឈ្មោះ តឿ គឹមឆាយ ភេទប្រុស មុខរបរកម្មររោងចក្រ ។

៨-ឈ្មោះ ឈុត វារីន ភេទប្រុស មុខរបរកម្មកររោងចក្រ ។

សម្ភារខូចខាត៖ ម៉ូតូម៉ាក ស៊ុសស៊ុយគី និច ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 1AD 0143, ម៉ូតូម៉ាហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AE-0464។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ