Wednesday, February 12, 2025
ផ្ទះប្លុកពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

ពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។

ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ