Wednesday, December 4, 2024
ផ្ទះការរស់នៅប្រចាំថ្ងៃអ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ៣៤នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ​ខែកក្កដា ម្សិលមិញ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ៣៤នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ​ខែកក្កដា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ៣៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២៤​នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង​ ៣៤នាក់នោះ មាននៅ​ភ្នំពេញ​ ១២នាក់​ កំពង់ឆ្នាំង​ ៨នាក់​ ព្រះវិហារ​ ៨នាក់​ បន្ទាយមានជ័យ​ ៣នាក់​ កណ្តាល​ ២នាក់​ ពោធិ៍សាត់​ ១នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ