Saturday, April 12, 2025

ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបជនរងគ្រោះជាជនបរទេសនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញបានប៉ុន្មានម៉ោងក្រោយមក ដោយមានការស្រាវជ្រាវស៊ើបអង្កេតពីកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំណត់បានមុខសញ្ញាជនសង្ស័យ នៅរសៀលថ្ងៃដដែលទី១៥ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ មានឈ្មោះ កែវ ខួចចិន្តា ។សមត្ថកិច្ចក៏បានដកហូតសម្ភាររបស់ជនរងគ្រោះមកវិញផងដែរ។បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

ពេញនិយមបំផុត

មតិថ្មីៗ