ព័ត៌មានជាតិ

លោក អ៊ុង ចន្ទភារម្យ អភិបាលរង នៃគណៈអភិបាលស្រុក អង្គរជ័យ នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣.២០២៤ សាលាវិទ្យាល័យ វត្តអង្គរជ័យ

ខេត្ត កំពត
ស្រុកអង្គរជ័យ
បើកបវេសនកាល
ឆ្នាំសិក្សា២០២៣.២០២៤ សាលាវិទ្យាល័យ វត្តអង្គរជ័យ

គណៈអធិបតីពិធី
.លោក អ៊ុង ចន្ទភារម្យ អភិបាលរង នៃគណៈអភិបាលស្រុក អង្គរជ័យ
.ព្រះចៅអធិការវត្តអង្គរជ័យ
.លោក មេឃុំអង្គរជ័យ
.លោក នាយកសាលា វិទ្យាល័យវត្តអង្គរជ័យ
.អស់លោកជា ប្រធាន អនុប្រធាន ការិយាល័យ នៃរដ្ឋបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាល

រដ្ឋបាលឃុំអង្គរជ័យ
អញ្ជើញចូលរួមលោក លោកស្រី
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សមាគម ឪពុកម្តាយសិស្សានុសិស្ស និង សិស្សានុសិស្ស វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា វត្តមានប្រមាណជាង១០០០នាក់ ។
សាលាវិទ្យាល័យវត្តអង្គរជ័យ ភូមិសាមគ្គី ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ថ្ងៃសុក្រ ៤រោច ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ។
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣.២០២៤ ពិធីនេះជាសារមួយរំលឹកដល់សិស្សានុសិស្សទាំងអស់ និងអ្នកស្ថិតក្នុងវ័យសិក្សាជ្រាបថា ថ្ងៃចូលរៀនបានមកដល់ហើយ សិស្សានុសិស្សចូលរៀននៅតាមសាលាដែលបានរៀន និង បានចុះឈ្មោះចូលរៀនបានគ្រប់គ្នា។

 

ឪពុកម្តាយ ឬ អាណាព្យាបាល សិស្សានុសិស្សគ្រប់រូប និង សហគមន៍ រំលឹក ណែនាំ ជំរុញ លើកទឹកចិត្ត កូនចៅ ដោយជូនកុមារតូចទៅសាលារៀន ផ្គត់ផ្គង់អាហារ សំលៀកបំពាក់ សម្ភារៈសិក្សា សម្ភារជាមធ្យោបាយធ្វើដំណើរ និង ជួយបង្រៀនបន្ថែមទៀតនៅតាមផ្ទះ។
អាជ្ញាធរមូលដ្ឋាន សហការក្រើនរំលឹក ជំរុញបន្ថែមដល់សិស្សានុសិស្សបានចូលរៀន និងសម្របសម្រួលលើកិច្ចការសេវាសង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន។
សាលារៀនជាស្រែបណ្ដុះដាំ សីលធម៌ សុជីវធម៌ មេត្តាធម៌ គុណធម៌ ចំណេះជំនាញ បច្ចេកទេសវិជ្ជាជីវៈ អក្សរសាស្ត្រ លេខនិពន្ធ ចំណេះដឹងវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត ក្នុងវ័យបឋម ដើម្បីក្លាយខ្លួនជាពលរដ្ឋមានការអភិវឌ្ឍ ខ្លួនឯង គ្រួសារ និង សង្គមជាតិ ដែលបានផ្ដល់ជូនដោយលោកគ្រូ អ្នកជាធនធានចំណេះដឹងមិនចេះរីងស្ងួត អ្នកដែលមានគុណតម្លៃប្រពៃ ។

អធិបតី អានសារសម្ដេចទាំងស្រុង និង សំណួរ.ចម្លើយ ពាក់ព័ន្ធនឹងការរៀនសូត្រ ជៀសវាងជាក្មេងទំនើង និង បំផុសស្មារតី បញ្ចប់ការប្រើប្រាស់ស្បោង ប្លាស្ទិចទាំងអស់គ្នា បរិស្ថានគ្មានស្បោងប្លាស្ទិច និង ជូនរង្វាន់លើកទឹកចិត្ត។
.ចំណាប់អារម្មណ៍ និង ប្ដេជ្ញាចិត្ត របស់សិស្ស
.អធិបតី ជូនប័ណ្ណសសើរ និង សម្ភារៈសិក្សា ដល់សិស្សានុសិស្សជ័យលាភី៕

Leave a Reply

Your email address will not be published.