ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី។

ករណីទី១៖ យកដាវ និងពូថៅ ព្រួ .;តគ្នា កា ..;ប់ បណ្តាលឱ្យរង របួ .;ស ប្រព្រឹត្តនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ករណីទី២៖ យកដាវ និងរណា ព្រួ .;តគ្នា កា ..;ប់ បណ្តាលឱ្យរង របួ .;ស និងខូចខាតម៉ូតូចំនួន០១គ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ ហឿន ប៊ុនលាភ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ សិស្ស។
២-ឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ ធី ម៉ា ហៅ ឡា ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ នូ សុបញ្ញា ភេទ ប្រុស ជនជាតិ ខ្មែរ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។

សម្ភាៈខូចខាត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ ១GE-៥៧៩០។

វត្ថុតាងចាប់យក៖ ដាវដែកវៀចផ្លែ មានប្រវែង៥៩សង់ទីម៉ែត្រ ចំនួន ០១ដើម, អាវធំក្រណាត់ ពណ៌ ក្រឡាស និងខ្មៅ ចំនួន ០១, ស្រោមដាវធ្វើពីស្បែក ពណ៌ សូកូឡាប្រវែងកន្លះម៉ែត្រ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AP-៥៣០៧, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ (ប្តូរអាវដាក់ពណ៌ស) សេរីឆ្នាំ២០២២ ពាក់ផ្លាក់លេខកំពង់ធំ ១S-៥៨២៧។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.