ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីគ្នារវាងម្ចាស់បន្ទប់ជួលនិងអ្នកជួលផ្ទះរឿងសត្វឆ្មាង៉ាប់យកទៅកបប្រើហឹង្សាវាយទៅវិញវាយទៅមកត្រូវសមត្ថកិច្ចខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់

 

ភ្នំពេញះទំនាស់ពាក្យសម្តីគ្នារវាងម្ចាស់បន្ទប់ជួលនិងអ្នកជួលបន្ទប់រឿងសត្វឆ្មាង៉ាប់យកទៅកប់ប្រើហឹង្សាយកដំបងវាយទៅវិញវាយទៅមករងរបួសបន្តិចបន្តួចទាំងសងខាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ក្នុងនោះម្ចាស់២នាក់ប្តីប្រពន្ធនិងអ្នកជួលផ្ទះ២នាក់ហើយម្នាក់ទៀតមកលេងបងប្អូន២នាក់ដែលជាអ្នកជួលផ្ទះខាងលើនោះ។

ហេតុការនោះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ១៥ នាទីយប់ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៣នៅត្រង់ចំណុចបុរីឡុងនីសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុនៅវេលាប្រលប់យប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣នារីរងគ្រោះបន្ទាប់ចេញពីធ្វើការងាររោងចក្រវិញខណះពេលមកដល់បន្ទប់ជួលបានប្រទះឃើញសត្វឆ្មាដែលខ្លួនដចិញ្ចឹមនោះបានង៉ាប់ដោយសារនារីរងគ្រោះអាណិតស្រលាញ់សត្វឆ្មាពេកក៏បានយកសត្វឆ្មានោះទៅកប់ក្នុងបរិវេណដីបន្ទប់ជួលមិនទាន់បានជីកដីកប់ផងស្រាប់តែម្ចាស់ផ្ទះជួលមិនអោយកប់ទេហើយស្រែកប្រាប់នារីរងគ្រោះទាំង២នាក់បងប្អូនថាមិនអោយកប់ទីនេះទេយកទៅបោះចោលនៅណាចោលទៅហើយក៏បានឈ្លោះប្រកែកគ្នារវាងម្ចាស់ផ្ទះជួលនិងអ្នកជួលបន្ទប់បន្ទាប់មកគេបានឃើញភាគីទាំងសងខាងបានត្រឡប់ចូលផ្ទះស្ងាត់អស់។

ប្រភពបានបន្តថា លុះនៅល្ងាចថ្ងៃទី៣០ខែឆ្នាំដដែលម្ចាស់បន្ទប់ជួលបានទៅទាលុយថ្លៃបន្ទប់ជួលពីនារីរងគ្រោះ២នាក់នោះស្របពេលនោះក៍មាននារីម្នាក់ដែលត្រូវជាសាច់ញាតិបានមកលេងបន្ទប់ជួលនារីរងគ្រោះទាំង២នាក់ដែលជាអ្នកជួលបន្ទប់ហើយនារីរងគ្រោះទាំងពីនាក់នោះបានប្រាប់ទៅម្ចាស់បន្ទប់ជួលវិញថាពូរោងចក្រខ្ញុំមិនទាន់បើកលុយទេរហូតដល់ថ្ងៃទី៥ទើបពួកនាងៗបើកលុយចឹងរងចាំសិនពូព្រោះកន្លងមកពួកខ្ញុំបង់ថ្លៃបន្ទប់ជួលថ្ងៃទី៥តែម្ចាស់បន្ទប់ជួលនៅតែមិនព្រមបើមិនបង់លុយលូវទេគាត់ទេត្រូវតែរើអីវ៉ាន់ចេញអោយអស់ពីបន្ទប់ជួលរបស់គាត់ភ្លាមធ្វើអោយនារីរងគ្រោះទាំង៣នាក់ខឹងយ៉ាងខ្លាំងក៏មានទំនាស់ពាក្យសម្តីគ្នាក៏បានយកដំដងវាយគ្នាទៅវិញទៅមករងរបួសបន្តិចបន្តួចរាងៗខ្លួនក្រោយកើតហេតុខាងម្ចាស់បន្ទប់ជួលទាំង២នាក់ប្តីប្រពន្ធក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី១អោយជួលអន្តរាគមន៍បន្ទាប់មកខាងនារីរងគ្រោះទាំង៣នាក់ក៏បានមកដាក់ពាក្យបណ្តឹងដែរក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១បានធ្វើការសម្របសម្រួលគ្នាក៏ប៉ុន្តែតែភាគីទាំងសងមិនត្រូវរូវគ្នាហើយក៏សមត្ថកិច្ចក៏សម្រេចបញ្ចូនខ្លួនភាគីទាំងសងខាងចំនួន៥នាក់មកកាន់នៅជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីឃុំខ្លួនបណ្តោះអាសន្នរងចាំដោះស្រាគ្នា៕

Leave a Reply

Your email address will not be published.