ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចកាំកូលសុីធី ផ្លូវលេខ១០០៣ ក្រុមទី០៩ ភូមិគង្គាផូស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។
២- ឈ្មោះ ធី សុបញ្ញារិទ្ធ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។

សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IN- 8015។ សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាកធូដេ ពណ៌ប៉ៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1AC-7327។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.