ព័ត៌មានជាតិ

ម៉ូតូរម៉កសណ្ដោងបើកឡើងចំណោទក្នុងល្បឿនលឿនចូលទៅបុកម៉ូតូសិស្សសាលាមួយគ្រឿងមិនដល់ឱ្យរងរបួសមធ្យម

ភ្នំពេញ_ ម៉ូតូសណ្ដោងរម៉កមួយគ្រឿងបើកឡើងចំណោទល្បឿនលឿនជ្រុលទៅបុកម៉ូតូសិស្សសាលារងរបួសមធ្យមភ្លាមៗក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 11:00 និង 20 នាទីត្រូវនឹងថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2024។ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

យោងតាមប្រភពពីជាពលរដ្ឋបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក honda dream ឆ្នាំ2020 មួយគ្រឿងពាក់ស្លាកលេខ រតនគិរី-1F.8498 បើកដោយសិស្សសាលាម្នាក់និងអ្នករួមដំដើរម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចមកកើត លុះមកដល់ស្តុបពេទ្យរ៉ូយ៉ាល់ក៍បានបត់ឆ្វេង ស្រាប់តែមានមូតូសន្តោងរម៉កមួយគ្រឿងបើកយ៉ាងលឿនតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងក៍ជ្រុលមកបុកមូតូចំពីមុខពេញទំហឹងបណ្តាលអោយអ្នកបើកមូតូខាងលើងដួលបោកផ្ទប់ទៅនិងរម៉ករងរបួសបែកមាត់និងច្រមុះ ហើយក៍ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកអ្នករួមដំណើរមិនមានរងរបួសនោះទេ។ 

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការគូសវាសនឹងបាញ់ថ្នាំរួចយកម៉ូតូនិងរម៉កសណ្តោទាំង2គ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយ ចាន់ ភឿន

Leave a Reply

Your email address will not be published.