ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់កញ្ចក់រថយន្ត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធករណីលួចកាច់កញ្ចក់រថយន្ត ប្រព្រឹត្តនៅចំណុចជាប់របងផ្ទះឯកឧត្តមគន់ គីម ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ មាស ឧត្តម ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
២-ឈ្មោះ ឡុក រ័ត្ន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិឡាវ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៣-ឈ្មោះ កែវ ភារៈ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករ សំណង់ មានទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.