ព័ត៌មានជាតិ

នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយកម្លាំងចម្រុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់ដង្កោ ខណ្ឌដង្កោ៕

នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយកម្លាំងចម្រុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់ដង្កោ ខណ្ឌដង្កោ៕

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយ២នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៩៧៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៩០៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ព័ត៌មានជាតិ

អបអរសាទរខួបលើកទី៣១ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលក្នុងបញ្ជីសម្ប្តត្តិបេតិកភណ្ឌពិភពលោក។

អបអរសាទរខួបលើកទី៣១ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលក្នុងបញ្ជីសម្ប្តត្តិបេតិកភណ្ឌពិភពលោក។ ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣ អ្វីៗទាំងអស់ដើម្បីជាតិ.មាតុភូមិ និង ប្រជាជនកម្ពុជា  កម្ពុជាមាតុភូមិខ្ញុំ

ព័ត៌មានជាតិ

ប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូប្រដាប់អាវុធ) យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ២នាក់

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់ករម៉ូតូជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ប្រដាប់ដោយអាវុធខ្លីមួយដើម។   ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើប្រាស់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដើម្បីចុះល្បាតតាមភូមិសាស្រ្តខាងលើ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០និង ១០នាទី កម្លាំងជំនាញយើងបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។   ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឡោមព័ទ្ធ តែជនសង្ស័យបានដឹងខ្លួនហើយដកអាវុធខ្លីមួយដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ចយើងបណ្តាលឲ្យ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង ក្រោយពីបាញ់អស់គ្រាប់ជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបាន។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា

នៅរសៀល ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមហាសន្និបាតនេះ បានដំណើរការរយៈពេល ២ ថ្ងៃ កន្លងមកនេះ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់លទ្ធផលនៃមហាសន្និបាត និងមានការបង្ហាញជូនតាមរយៈសេចក្តីប្រកាសព័ត៌មាននាពេលបន្ទាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៩នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ក្នុងខណ្ឌបឹងកេងកង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់​ ពីបទហិង្សាដោយចេតនា (ប្រេីកាំបិតបុ័ងតោ កា.;ប់ បង្ករបួសស្នាម​) នៅចំណុច​ ផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ ៣៩២​ ភូមិ៩​ សង្កាត់បឹងកេងកងទី១​ ​ខណ្ឌបឹងកេងកង។ ជនសង្ស័យចំនួន០៩ នាក់​ ឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ WU TSUNG HING​ ភេទប្រុស​ សញ្ជាតិចិន​។ ២-ឈ្មោះ​ LAZARE ភេទប្រុស​ សញ្ជាតិកាំម៉ូរ៉ូន​។ ៣-ឈ្មោះ​ YANG SHANG LIN ភេទប្រុស​ សញ្ជាតិចិន​។ ៤-ឈ្មោះ​ LIN WEI TING​ ភេទប្រុស​ សញ្ជាតិចិន​។ ៥-ឈ្មោះ​ […]

ព័ត៌មានជាតិ

លោក អ៊ុង ចន្ទភារម្យ អភិបាលរង នៃគណៈអភិបាលស្រុក អង្គរជ័យ នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣.២០២៤ សាលាវិទ្យាល័យ វត្តអង្គរជ័យ

ខេត្ត កំពត ស្រុកអង្គរជ័យ បើកបវេសនកាល ឆ្នាំសិក្សា២០២៣.២០២៤ សាលាវិទ្យាល័យ វត្តអង្គរជ័យ គណៈអធិបតីពិធី .លោក អ៊ុង ចន្ទភារម្យ អភិបាលរង នៃគណៈអភិបាលស្រុក អង្គរជ័យ .ព្រះចៅអធិការវត្តអង្គរជ័យ .លោក មេឃុំអង្គរជ័យ .លោក នាយកសាលា វិទ្យាល័យវត្តអង្គរជ័យ .អស់លោកជា ប្រធាន អនុប្រធាន ការិយាល័យ នៃរដ្ឋបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអង្គរជ័យ អញ្ជើញចូលរួមលោក លោកស្រី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សមាគម ឪពុកម្តាយសិស្សានុសិស្ស និង សិស្សានុសិស្ស វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា វត្តមានប្រមាណជាង១០០០នាក់ ។ សាលាវិទ្យាល័យវត្តអង្គរជ័យ ភូមិសាមគ្គី ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ថ្ងៃសុក្រ ៤រោច ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ថ្ងៃទី ០១ ខែធ្នូ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធ​ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់​សាលារៀនឆ្ពោះទៅរកឧត្តមភាព»។ ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និង​ប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ជាងនេះ​ទៅទៀតទិវា​គ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់​ព្យា​យាម​ក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បី​មាន​​ចំណេះដឹងរៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយ​គ្នាប្រកប​ដោយ​​សុខដុម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft […]

ព័ត៌មានជាតិ

ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានហេីយ ថ្ងៃមុនសន្យាថាយកចោរធ្វេីប្តីឥឡូវសម្ថកិច្ចចាប់បានហេីយគិតម៉េចចែ?

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ដែលសកម្មភាពឆក់ទូរស័ព្ទដៃ តារាសម្តែងស្រី នៅខណ្ឌបឹងកេងកង ត្រូវបានកំម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួន ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង១៥:៣០នាទី កំម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅ​ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។ ជនសង្ស័យឈ្មោះ ចាន់​ សុខពៅ ហៅ​ ពៅម៉ាប់​ ភេទប្រុស ជនជាតិ​ខ្មែរ​ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ​ ផ្លូវ​លេខ​៣១០ ភូមិ​១​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាកFord Super Dutyមួយគ្រឿងបុករៈរថយន្ត២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ មានករណីដ៏ភ្ញាក់ផ្អើលចំកណ្តាលស្តុបព្រះអង្គឌួងដោយ រថយន្តម៉ាកFord Super Dutyបានបុករៈរថយន្ត២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបពេទ្យព្រះអង្គឌួងតាមបណ្តោយផ្លូវព្រះនរោត្តម ព្រំប្រទល់សង្កាត់ផ្សារថ្មីទី១និងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏បានប្រាប់អោយដឹងថាមុនពេលកើតហេតុមានរងយន្តមួយគ្រឿងម៉ាកFord super duty ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BW 2223 បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើកហេតុរថយន្តខាងលើបួងចង្កួតបត់ចូលផ្លូវព្រះនរោត្តមតែដោយសាររថយន្តខាងលើបើកលឿនពេកបានជ្រុលទៅបុករថយន្តអាល់ហ្វាតមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BA 7328ដែលដែលបើកបរដោយជនជាតិចិនបានធ្វើដំណើរតាមបណ្តោលផ្លូវព្រះនរោត្តមទិសដៅពីត្បូងមកជើងនិងបានកំពុងឈប់ស្តុបបណ្តាលអោយរថយន្តអាល់ហ្វាតវិលមួយជុំរងការខូចខាតចំណុចខាងមុខយ៉ាងដំណំនិងបានខ្ទៀតទៅបុករថយន្តស៊ាំយ៉ុងមួយគ្រឿងទៀតពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 4494 ដែលកំពុងឈប់ស្តុបដូចគ្នាបណ្តាលអោយខូចខាតទ្វារថយន្តមួយចំហៀងខាងឆ្វេងនៃរថយន្ត។ ក្រោយពេលកើតហេតុភាគ្គីខាងរថយន្តម៉ាកFord Super Doty បានចេញសំណងនៃថ្លៃខូចខាតទៅកាន់រថយន្តស៊ាំយុងចំនួន៥០០$ និងធានាធ្វើរថយន្តអាល់ហ្វារបស់ជនជាតិចិនអោយដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនិងទីតាំងកើតហេតុ។