ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំ ..;បិត ផ្ជ ..;ង់ យកកាបូប) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន

 

នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ (ប្រើកាំ ..;បិត ផ្ជ ..;ង់ យកកាបូប បណ្តាលឱ្យរ ..;បួស) នៅចំណុចតារាងបាល់ផ្លូវបេតុង ភូមិស្វាយប៉ាក ក្រុម៨ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រព្រឹត្តល្មើសនៅសួនច្បារកាំកូរសុីធី​ សង្កាត់​ទួល​សង្កែ​ទី២​ ខណ្ឌ​ឫស្សីកែវ​។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រូមមាន៖
១. ឈ្មោះ ឡុង ឡេងទ្រី ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។
២. ឈ្មោះ វី ខេវិន ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។

សម្ភារៈបាត់បង់រួមមាន៖ កាបូបស្តាយ ចំនួន០១, ចិញ្ចៀនមាសទំងន់៥ជី ចំនួន០១, ប្រាក់ដុល្លារ ចំនួន៧ដុល្លារ, ប្រាក់​រៀល ចំនួន៧មុឺនរៀល។ វត្ថុតាងបន្សល់ទុកនៅកន្លែងកេីតហេតុ​៖ អាវយឺតដៃខ្លី ពណ៌ទឹកបុិច, ទ្រនាប់ជេីងផ្ទាត់មួយចំហៀងរបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.