ព័ត៌មានជាតិ

ហេតុអ្វីក៏ចិត្តដាច់ម៉្លេះបង្កើតកូនហើយបែរជាយកមកបោះចោលយ៉ាងដូច្នេះ។

ភ្នំពេញ ÷ ទារកអភ័ព្វម្នាក់ត្រូវបានឪពុកម្ដាយយកមកផ្លុងចោលនៅក្នុងបុរីធូលន បង្កការភ្ងាក់ផ្អើលដល់ពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 4 និង 30 នាទីល្ងាចថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ2024។ ដែលស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅទ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យោងតាមប្រភពពីរពលរដ្ឋបានឲ្យដឹងថានៅវេលាម៉ោង 4 និង30 នាទីរសៀលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2024 គាត់បានប្រទះឃើញទារកម្នាក់ត្រូវបានគេយកមកផ្លុងចោលក្នុងបុរីធូលនដោយមានរុំកន្សែងផងដែរ។ ភ្លាមៗក៍បានរាយការណ៍ទៅសន្តិសុខក្នុង បុរីធូលន មកមើល ក្រោយពីសន្តិសុខបានមកដល់ឃើញក្មេងហ្នឹងហើយក៏បាន រាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានពេលបានទទួលដំណឹងនេះហលយក៍ចុះមកដល់ទីតាំងខាងលើ រួចក៍បានសហការសង្កាត់ចោមចៅទី 2 ដើម្បីយកទារកនោះទៅមើលថែបណ្ដោះអាសន្ន នឹងស្វែងរកសាច់ញាតិទារកាខាងលើដើម្បីមកយកទៅមើលថែរវិញ។

បច្ចុប្បន្នទារកអភ័ព្វខាងលើត្រូវបានរដ្ឋបាលសង្កាត់ចោមចៅទី2 យកទៅមើលថែរបណ្ណោះអាសន្ន ដើម្បីស្វែងរកសប្បុរសជនយកទៅចិញ្ចឹម ក៏ដូចជាស្វែងរកសាច់ញាតិយកទៅបីបាច់ថែរក្សាវិញ។

Leave a Reply

Your email address will not be published.