ព័ត៌មានជាតិ

យុវជនម្នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូរថយន្តសណ្តោងមួយគ្រឿងកិនស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤

ភ្នំពេញ-យុវជនម្នាក់បានបាត់បង់ជិវិតស្លាប់ភ្លាមៗខណ:កំពុងតែជិះម៉ូតូសុខៗត្រូវរថយន្តសណ្តោងធុនធំមួយគ្រឿងកិនបែកក្បាល។

ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ឆែម ឈុនលីម អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី  ខេត្តតាកែវ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាMSX ពណ៍ខ្មៅលាយត្រួយចេកពាក់ផ្លាកលេខភ្នំពេញ1GS-6641 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុក៏មានរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងព៍ណខៀវពាក់ផ្លាកលេខភ្នំពេញ3G -0773 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នា បានជ្រុលចង្កូតបុកកិនពីក្រោយជនរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ចំណែកអ្នកបើកបរព្យាយាមបើករថយន្តគេចខ្លួនបានប្រហែលជិត១គីឡូម៉ែត្រក៏បើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌពោធិសែនជ័យនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងនិងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.